ប្រធានាធិបតីយ៉េមែនកែទម្រង់គណៈរដ្ឋមន្ត្រី
|
ប្រធានាធិបតីយ៉េមែនកែទម្រង់គណៈរដ្ឋមន្ត្រី (RT) |
Vovworld-នាថ្ងៃទី១ធ្នូ ប្រធានាធិបតីយ៉េមែន Abedrabbo Mansour Hadi បានដំណើរការកែទម្រង់គណៈរដ្ឋមន្ត្រីដោយការជំនួសរដ្ឋមន្ត្រីចំនួន៥រូបបន្ទាប់ពីមានសញ្ញាសឲ្យឃើញការខ្វែងគំនិតក្នុងផ្ទៃក្នុងរដ្ឋាភិបាលនៃប្រទេសនេះ។ តាមក្រិត្យរបស់ប្រធានាធិបតីថា ប្រធានក្រុមចរចារសន្តិភាពរបស់រដ្ឋាភិបាលយ៉េមែន Abdulmalek al Mikhlafi នឹងទទួលដំណែងរដ្ឋមន្ត្រីការបរទេសជំនួសឲ្យលោក Riad Yassin។ កាយវិការពោលខាងលើត្រូវបានចាត់ទុកគឺសំដៅបន្ធូស្រាលការខ្វែងគំនិតក្នុងទំនាក់ទំនងរវាងប្រធានាធិបតីនិងនាយករដ្ឋមន្ត្រី។
ប៉ុន្តែនាថ្ងៃដដែលមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលយ៉េមែនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីលោក Bahah នឹងនាំចេញសេចក្តីប្រកាសបុគ្គលក្នុងនោះបដិសេធក្រិត្យរបស់ប្រធានាធិបតី Hadi ដោយមូលហេតុមិនស្របច្បាប់។ ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតី Hadi បាននាំចេញការសំរេចចិត្តពោលខាងលើដែលមិនពិគ្រោះយោបល់នាយករដ្ឋមន្ត្រី Bahah ឡើយ៕