ប្រធានាធិបតីយ៉េមែនបានរំសាយគណៈរដ្ឋមន្ត្រី
|
ប្រធានាធិបតីយ៉េមែនលោក Mansur Hadi (yemenfox.net) |
Vovworld-នាថ្ងៃទី២កញ្ញា ប្រធានាធិបតីយ៉េមែនលោក Mansur Hadi បានប្រកាសរំសាយគណៈរដ្ឋមន្ត្រីនិងបញ្ចុះដំណែងនាយករដ្ឋមន្ត្រីនៃប្រទេសនេះ។ សេចក្តិសំរេចចិត្តនេះបាននាំចេញបន្ទាប់ពីកិច្ចប្រជុំរបស់ប្រធានាធិបតីជាមួយរដ្ឋាភិបាលនិងដំណាងបណ្ដាគណៈបក្សនយោបាយ។ ទីភ្នាក់ងារសារព័ត៌មាន
ជាតិ Saba បានជូនដំណឹងថា លោក Hadi នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីក្នុងរយៈ
ពេល១សប្ដាហ៍ឈានទៅបង្កើតរដ្ឋាភិបាលឯកភាព ក្នុងនោះរួមមានដំណាងកំលាំង
ជន Shiite Houthi និងសមាជិកចលនាប្រឆាំងនៅភាគខាងត្បូងយ៉េមែន។ បណ្ដា
ដំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិង
ហិរញ្ញវត្ថុនឹងបានតែងតាំងដោយប្រធានាធិបតី បណ្ដាដំណែងរដ្ឋមន្ត្រីផ្សេងៗ
ដោយបណ្ដាគណៈបក្សតែងតាំង៕