ប្រធានាធិបតីរុស្ស៊ីត្រៀមខ្លួនជាស្រេចធ្វើ​ការជាមួយ​មេដឹក​នាំទាំង​អស់នៅ​លើពិភពលោក

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថាលោកបានត្រៀមខ្លួនជាស្រេចជួបធ្វើការជាមួយមេដឹកនាំទាំងអស់នៅលើពិភពលោក ដើម្បីដោះស្រាលរាល់បញ្ហា ក្នុងនោះផ្តោតសំខាន់លើផលប្រយោជន៍របស់រុស្ស៊ីជាចម្បង។ 
ប្រធានាធិបតីរុស្ស៊ីត្រៀមខ្លួនជាស្រេចធ្វើ​ការជាមួយ​មេដឹក​នាំទាំង​អស់នៅ​លើពិភពលោក - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN)

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ១៧ ខែធ្នូ។ ក្នុងទំនាក់ទំនងរុស្ស៊ី - អាមេរិក ប្រធានាធិបតី លោក Vladimir Putinបានសម្តែងក្តីសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden ដែលជាមនុស្សម្នាក់មានបទពិសោធទាំងគោលនយោបាយក្នុងប្រទេសនិងក្រៅប្រទេស នឹងជួយដោះស្រាយការលំបាកមួយចំនួនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំណែកឯទំនាក់ទំនងរុស្ស៊ី - ចិនវិញ ប្រធានាធិបតី លោក Vladimir Putin បានចាត់ទុកថា ទំនាក់ទំនងរវាងលោក និងលោកប្រធានរដ្ឋចិន Xi Jinping គឺ“ ជាក់ស្តែងនិងជឿទុកចិត្ត” ។ យោងតាមប្រធានាធិបតីរុស្ស៊ីថា រុស្ស៊ី និងចិនមានការយកចិត្តទុកដាក់ដូចគ្នាអំពីបញ្ហាជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ