ប្រធានាធិបតីរុស្ស៊ីប្រកាសថ្ងៃទី ២៤ ខែមីនា ជាថ្ងៃកាន់ទុក្ខជាតិ

(VOVWORLD) - ឯកអគ្គរដ្ឋទូតបេឡារុស្សប្រចាំនៅប្រទេសរុស្ស៊ី លោក Dmitry Krutoi បាននិយាយថា ស្ថាប័នសម្ងាត់បេឡារុស្សបានជួយអាជ្ញាធររុស្ស៊ីក្នុងការចាប់ខ្លួនជនសង្ស័យ និងបិទព្រំដែនបេឡារុស្ស នៅពេលដែលពួកគេព្យាយាមឆ្លងដែនចូលទៅក្នុងប្រទេសនេះ។
ប្រធានាធិបតីរុស្ស៊ីប្រកាសថ្ងៃទី ២៤ ខែមីនា ជាថ្ងៃកាន់ទុក្ខជាតិ  - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ រូបថត៖ Kremlin.ru

បន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុងម៉ូស្គូកាលពីម្សិលមិញ (២៣ មីនា) អញ្ជើញថ្លែងតាមទូរទស្សន៍ជាតិ បន្ទាប់ពីការវាយប្រហារនៅសាលមហោស្រព Crocus City Hall នៅទីក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា ថ្ងៃនេះ (២៤ មីនា) គឺជាថ្ងៃកាន់ទុក្ខជាតិ និងរំលឹកវិញ្ញានក្ខ័ន្ធដល់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មបង្ហូរឈាមនេះ។ យោងតាមរបាយការណ៍ថ្មីរបស់គណៈកម្មាធិការស៊ើបអង្កេតនៃសហព័ន្ធរុស្ស៊ី គិតត្រឹមយប់មិញ (២៣ មីនា) ចំនួនជនរងគ្រោះដែលបានស្លាប់មានចំនួន ១៣៣ នាក់។

នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា កងកម្លាំងពិសេស និងភ្នាក់ងារអនុវត្តន៍ច្បាប់របស់រុស្ស៊ី កំពុងស៊ើបអង្កេតការវាយប្រហារ ហើយជនល្មើសនឹងទទួលទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់។ លោកស្រីបានសង្កត់ធ្ងន់ថា រុស្ស៊ីគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ និងថ្កោលទោសអាកប្បកិរិយានេះក្នុងគ្រប់ទម្រង់។

ឯកអគ្គរដ្ឋទូតបេឡារុស្សប្រចាំនៅប្រទេសរុស្ស៊ី លោក Dmitry Krutoi បាននិយាយថា ស្ថាប័នសម្ងាត់បេឡារុស្សបានជួយអាជ្ញាធររុស្ស៊ីក្នុងការចាប់ខ្លួនជនសង្ស័យ និងបិទព្រំដែនបេឡារុស្ស នៅពេលដែលពួកគេព្យាយាមឆ្លងដែនចូលទៅក្នុងប្រទេសនេះ។

ពីមុននៅយប់ថ្ងៃទី ២២ ខែមីនា ខ្មាន់កាំភ្លើងជាច្រើននាក់បានធ្វើការវាយប្រហារនៅរោងមហោស្រព Crocus City Hall ក្បែរទីក្រុងម៉ូស្គូ។ ទីភ្នាក់ងារសន្តិសុខរុស្ស៊ីបានចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន១១នាក់ ក្នុងនោះមានជនសង្ស័យផ្ទាល់៤នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ