ប្រធានាធិបតីរុស្ស៊ីអំពាវនាវស្ថាប័នសន្តិសុខទប់ទល់នឹងការសាកល្បងថ្មី
|
ប្រធានាធិបតីរុស្ស៊ីអំពាវនាវស្ថាប័នសន្តិសុខទប់ទល់នឹងការសាកល្បងថ្មី (Reuters) |
Vovworld-ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី២០ធ្នូបានអំពាវនាវ
ស្ថាប័នសន្តិសុខនៃប្រទេសនេះលើកកំពស់សមត្ថភាពដើម្បីទប់ទល់នឹងការសាក
ល្បងនិងគំរាមកំហែងនាបច្ចុប្បន្ន។ កាយវិការនេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈ
ទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិចកំពុងតានតឹងដែលទាក់ទិនដល់វិបត្តិនៅ
អ៊ុយក្រែន។ ប្រធានាធិបតី Putin ចេញសេចក្តីអំពាវនាវក្នុងទិវាប្រពៃណីនៃកំលាំង
សន្តិសុខរុស្ស៊ី។ លោកបានឲ្យដឹងថា ភារកិច្ចស្នូលនៃចារកររុស្ស៊ីគឺត្រូវប្រយុទ្ធប្រឆាំង
នឹងសកម្មភាពភេរវកម្មអន្តរជាតិនិងរាល់ឧបាយកលរបស់ស្ថាប័នចារកម្មបរទេស
តម្រង់ទៅលើផលប្រយោជន៍នយោបាយសេដ្ឋកិច្ចរបស់រុស្ស៊ី៕