ប្រធានាធិបតីស៊ីរីប្រកាសត្រៀមខ្លួនជាស្រេចធ្វើការចរចារផ្ទាល់ជាមួយភាគីប្រឆាំង

ប្រធានាធិបតីស៊ីរីប្រកាសត្រៀមខ្លួនជាស្រេចធ្វើការចរចារផ្ទាល់ជាមួយភាគីប្រឆាំង - ảnh 1
ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៨ កុម្ភៈ ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ប្រកាស
ថា ត្រៀមខ្លួនជាស្រេចធ្វើការចរចារផ្ទាល់ជាមួយតំណាងទាំងអស់នៃភាគីប្រឆាំង រួម
មានក្រុមប្រដាប់អាវុធផង។ក្រោយពីកិច្ចប្រជុំជាមួយគណៈប្រតិភូឌូម៉ាជាតិរុស្ស៊ី
ដែលកំពុងមានដំណើរទស្សនកិច្ចនៅស៊ីរីនោះ សមាជិកសភារុស្ស៊ីលោក Dmitry
 Sablin ឲ្យដឹងថា ប្រធានាធិបតីលោក Assad មានប្រសាសន៍ថា ត្រៀមខ្លួនជាស្រេច
រក្សាការទាក់ទងជាមួយភាគីប្រឆាំងទាំងអស់ ហើយសំដែងគោលបំណងចូលរួម
កិច្ចសន្ទនាជាមួយជន Kurd ដើម្បីពិភាគ្សាអំពីទស្សនៈវិស័យចំពោះ សណ្ដាប់ធ្នាប់
នយោបាយនៅប្រទេសអ៊ីស្លាមនេះ។ប្រធានាធិបតីលោក Assad ក៏បានវាយតំលៃ
ខ្ពស់ចំពោះការជួយឧបត្ថម្ភខាងយោធារបស់រុស្ស៊ីចំពោះក្រុង Damascus ក្នុងសង្គ្រាម
ប្រឆាំងភេរវកម្ម ក៏ដូចជាពលីកម្មរបស់កងកម្លាំងរុស្ស៊ីនៅ លើដែនដីស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ