|
ប្រធានាធិបតី Bashar Al Assad |
(VOV)_នាថ្ងៃទី១៦ កក្កដា បន្ទាប់ពីពីធីសច្ចាប្រណិធាន ទទួលដំណែងជាប្រធា នាធិបតីក្នុងអាណត្តិថ្មីមួយទៀត លោក Bashar Al Assad បានប្រកាសថា៖ នឹង
កសាង ប្រទេសស្ថិរភាពឡើងវិញ ជំរុញថយក្រោយបណ្ដាសកម្មភាពរបស់
គណបក្សប្រឆាំង។
ក្នុងបទថ្លែងមតិនៅ Damascus ប្រធានាធិបតី Bashar Al Assad បានរិះគន់
ប្រទេស លោកខាងលិចមួយចំនួន និងប្រទេសមួយចំនួនក្នុងតំបន់បានផ្តល់ជំនួយ និងផ្គត់ផ្គងអាវុធសំរាប់គណបក្សប្រឆាំង ។
តាមតួរលេខស្ថិតិរបស់អង្គការសហប្រជាជាតិថា៖នាបច្ចុប្បន្ន ប្រជាជនស៊ីរីចំនួន១០,៨លាននាក់ត្រូវការជួយឧបត្ថម្ភជាបន្ទាន់។ រដ្ឋាភិបាលស៊ីរីបានប្រកាស់
ថា៖ ការបោះឆ្នោតកន្លងទៅ (ដែលលោក Bashar Al Assad ដណ្ដើមបានជ័យជំនះ) ជាសក្ខីភាពសរអោយឃើញថា៖ស៊ីរីបានត្រៀមខ្លួនជាស្រេចអនុវត្តបណ្ដា កំណែទម្រង់ប្រជាធិបតេយ្យហើយ៕