|
ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Rodrigo Duterte (រូបថត៖AFP/TTXVN) |
(VOVworld) - រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay ឲ្យដឹងថា
ប្រធានាធិបតីប្រទេសនេះលោក Rodrigo Duterte នឹងទៅបំពេញទស្សនកិច្ចនៅ
ប្រទេសចិនក្នុងឆ្នាំនេះ ប៉ុន្តែប្រទេសទាំងពីរចាំបាច់ត្រូវបំភ្លឺឲ្យបានច្បាស់នូវការងារ
មួយ ចំនួនជាមុនសិន។ឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន CNN របស់អាមេរិក
នាចុងសប្ដាហ៍កន្លងទៅ រដ្ឋមន្រ្តីលោក Perfecto Yasay បានអះអាងថា ដំណើរទស្សន
កិច្ចលើកនេះនឹងនាំមកនូវប្រយោជន៍និងប្រសិទ្ធិភាព ដោយសារភាគីទាំងពីរនឹង
ពិភាគ្សាអំពីបញ្ហាជាច្រើនដូចជាវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការជំរុញវប្បធម៌និង
ផ្លាស់ប្ដូរអប់រំ។ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏អាចពិភាគ្សាអំពីស្ថានភាពនៅសមុទ្រ
ខាងកើតទៀតផង៕