|
ប្រធានាធិបតីហ្វីលីពីន លោក Duterte ចង់ឲ្យកងទ័ពពិសេសសហរដ្ឋអាមរិក ដកចេញពីភាគខាងត្បូង ហ្វីលីពីន |
(VOV)_ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នាថ្ងៃទី១២កញ្ញា បានស្នើ
ឲ្យដកកងយោធាសហរដ្ឋអាមេរិក ចេញពីតំបន់ចលាចល នៅភាគខាងត្បូង ប្រទេស
ហ្វីលីពីន ដោយមានការព្រួយបារម្ភថា វត្តមានកងទ័ពសហរដ្ឋអាមេរិក អាចបង្កភាព
ស្មុគស្មាញ ក្នុងការប្រយុទ្ធប្រឆាំងនឹង ក្រុមឧទ្ទាមឥស្លាមនិយម ដែលល្បីល្បាញខាង
កាត់ក្បាល ពួកលោកខាងលិច។ លោក Rodrigo Duterte ក៏បានអោយដឹងថែមទៀត
ថា៖លោកបានចង់ផ្តោតអំពីផែនការនេះ ក្នុងពេលចូលរួមសន្និសីទកំពូលអាស៊ាន
និងសន្និសីទជាន់ខ្ពស់ទាក់ទិននានា នៅប្រទេសឡាវ ក្នុងសប្ដាហ៍មុនហើយ ប៉ុន្តែ
លោកមិនធ្វើដូច្នេះដោយសារ”គោរព”អាមេរិក៕