ប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចនៅប្រទេសអាហ្គានីស្ថាន
(VOVWORLD) -ក្នុងឆ្នាំ ២០១៩ សហរដ្ឋអាមេរិកទទួលបានកិច្ចព្រមព្រៀងជាមួយភាគីតាលីបង់ស្ដីពីការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន និងបញ្ចប់សង្គ្រាមក្នុងរយៈពេលយូរអង្វែង ដើម្បីធ្វើជាថ្នូរនឹង ការធានាសន្តិសុខវិញ។
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ២៨ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើទស្សនកិច្ចនៅ ប្រទេសអាហ្គានីស្ថានដោយចៃដន្យ ដើម្បីសួរសុខទុក្ខ ទាហានអាមេរិក ក្នុងឱកាសនៃទិវាថ្លែងអំណរគុណ។ លោក Trump ត្រូវបានអមដំណើរដោយទីប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានលោក Robert O'Brien ទីប្រឹក្សា ភ្នាក់ងារសំងាត់អាមេរិក និង ក្រុមអ្នកយកព័ត៌មាន។ប្រធានាធិបតីលោក Trump បានជួបជាមួយសមភាគីអាហ្វហ្គានីស្ថានលោក Ashraf Ghani និងថ្លែងមតិទៅកាន់ទាហានអាមេរិក។
ក្នុងឆ្នាំ ២០១៩ សហរដ្ឋអាមេរិកទទួលបានកិច្ចព្រមព្រៀងជាមួយភាគីតាលីបង់ស្ដីពីការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន និងបញ្ចប់សង្គ្រាមក្នុងរយៈពេលយូរអង្វែង ដើម្បីធ្វើជាថ្នូរនឹង ការធានាសន្តិសុខវិញ។ ប៉ុន្តែនាខែកញ្ញា ប្រធានាធិបតីអាមេរិកលោក Donald Trumpថា កិច្ចពិភាក្សារយៈពេលមួយឆ្នាំបាន«ស្លាប់»ហើយបានដកសេចក្ដីអញ្ជើញជួបជាមួយតំណាងតាលីបង់នៅទីតាំងមួយក្បែរទីក្រុងវ៉ាស៊ីនតោន ក្រោយករណីទាហានអាមេរិកមួយនាក់ត្រូវបានសម្លាប់៕