|
តំបន់គ្មានយោធាPanmunjeom(រូបថត៖Internet) |
ថ្លែងមតិនៅក្នុងសន្និសិទកាសែតកាលពីថ្ងៃទី២០មិនា អ្នកជំនួយការណ៏ទីប្រឹក្សារសន្តិសុខ
ជាតិអាមេរីក BenRhodes បានឲ្យដឹងថា៖មុនពេលចូលរួមសន្និសិទជាន់ខ្ពស់ អំពីសុវត្ថិភាព
នុយក្លេអែរអន្តរជាតិដែលធ្វើឡើងនៅកូរ៉េខាងត្បូងនាចុងខែមិនានេះប្រធានា ធិបតីអាមេរីក BarakObama នឹងទៅទស្សនាតំបន់គ្មានយោធាPanmunjeom។លោក BenRhodesក៏ឲ្យដឹងទៀត
ថា៖ក្នុងដំណើរទស្សនកិច្ចខាងមុខ នេះ ប្រធានាធិបតីអាមេរីកនឹងទៅសាកសួរសុខទុកបណ្តា
ទាហានអាមេរីកដែលបោះនៅកូរ៉េខាងត្បូងព្រមទាំងអះអាង នូវកិច្ចសន្យារបស់អាមេរីកក្នុង
ការធានាសន្តិសុខឲ្យកូរ៉េខាងត្បូង នឹងបង្កើនទំនាក់ទំនង សំព័ន្ធភាពរវាងអាមេរីកនឹងកូរ៉េ
ខាងត្បូង។នៅខាងក្រៅនៃសន្និសិទជាន់ខ្ពស់អំពីសុវត្ថិភាព នុយក្លេអែរខាងមុខ ប្រធានាធិបតី
អាមេរីក BarakObama នឹងជួបគ្នាជាមួយប្រធានាធិបតី រុស្សីDmitry Medvedev អំពីបញ្ហាសន្តិសុខ
តំបន់ក៏ដូចជាផែនការបាញ់បង្ហោះកាំជ្រួចរបស់ សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យ
កូរ៉េផង៕