ប្រធានាធិបតី​អាមេរិក​មាន​ផែនការ​​​ផ្តល់​ជំ​នួយ​សព្វាវុធ​ដល់​តៃវ៉ាន់ (ចិន)

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែឧសភា បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden មានផែនការផ្តល់ជំនួយសព្វាវុធដែលមានតម្លៃ ៥០០លានដុល្លារអាមេរិកដល់កោះតៃវ៉ាន់ (ចិន) ដោយប្រើប្រាស់សិទ្ធសង្គ្រោះបន្ទាន់ ដូចដែលត្រូវបានអនុវត្តចំនួន ៣៥ដងសម្រាប់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតី​អាមេរិក​មាន​ផែនការ​​​ផ្តល់​ជំ​នួយ​សព្វាវុធ​ដល់​តៃវ៉ាន់ (ចិន) - ảnh 1មីស៊ីលប្រឆាំងនាវា Harpoon ផលិតដោយអាមេរិក ក្នុងក្របខណ្ឌរបស់កងកម្លាំងស្វ័យការពារតៃវ៉ាន់។ (រូបថត៖ Reuters )

មុននោះ រដ្ឋសភាអាមេរិកបានផ្តល់ជំនួយសព្វាវុធក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិកសម្រាប់កោះតៃវ៉ាន់ ពីថវិកាឆ្នាំ ២០២៣ ដោយប្រើប្រាស់ទីភ្នាក់ងារដកប្រាក់របស់ប្រធានាធិបតី (PDA) ដែលជាទីភ្នាក់ងារពន្លឿនជំនួយផ្នែកសន្តិសុខ និងបានជួយបញ្ជូនអាវុធទៅអ៊ុយក្រែនផងដែរ។ វិធីសាស្រ្តនេះ អនុញ្ញាតឱ្យប្រធានាធិបតីផ្ទេរសម្ភារៈ និងសេវាកម្មពីឃ្លាំងផ្ទុកអាវុធរបស់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ទទួលបានការអនុញ្ញាតពីសភា ក្នុងគ្រាអាសន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ