ប្រធានាធិបតីអាមេរិករៀបចំសន្និសីទកាសែតចុងឆ្នាំ
|
ប្រធានាធិបតីអាមេរិករៀបចំសន្និសីទកាសែតចុងឆ្នាំ |
(VOV)_នាថ្ងៃទី១៨ធ្នូ (នាព្រឹកថ្ងៃទី១៩ ធ្នូ តាមម៉ោងវៀតណាម) ប្រធានាធិបតីអាមេរិក លោក Barack Obama បានរៀបចំសន្និសីទកាសែតចុងឆ្នាំ២០១៥ ដែលក្នុង
នោះស្ដីអំពីបញ្ហាក្តៅគគុកជាច្រើន របស់ប្រទេសអាមេរិក ក្នុងឆ្នាំ ២០១៥ លើគ្រប់វិ
ស័យផ្ទៃក្នុង និងកិច្ចការបរទេស។ ចាប់ផ្តើមសន្និសីទកាសែត ប្រធានាធិបតី លោក
Barack Obama បានចាត់ទុកថា៖ខឿនសេដ្ឋកិច្ចអាមេរិកមានការបោះជំហានស្ថិរភាព
រឹងមាំ អត្រាបាត់អាជីពថយចុះប្រមាណ៥% ។
ស្ដីអីសកម្មភាពកិច្ចការបរទេសរបស់អាមេរិក ប្រធានាធិបតី លោក Barack
Obama បានអោយដឹងថា៖ រដ្ឋាភិបាលអាមេរិកបានមានឆ្នាំមួយជាប់រវល់ និងទទួល
បានកិច្ចព្រមព្រៀងនុយគ្លេអ៉ែរមានចរិតលក្ខណះលោតផ្លោះ ជាមួយអ៊ីរ៉ង់ និងបង្កើត
ទំនាក់ទំនងការទូតជាមួយគុយបា និងសម្រេចការចរចារកិច្ចព្រមដៃគូព្រៀងពាណិ
ជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វីក (TPP)។ ស្ដីពីបញ្ហាមួយក្នុងចំណោមបញ្ហាក្តៅ
គគុកបំផុតក្នុងឆ្នាំ ២០១៥ លោកប្រធានាធិបតីបានទទួលស្គាល់ថា៖ អាមេរិកកំពុង
ប្រឈមមុខនឹងការលំបាក ក្នុងសង្គ្រាមប្រឆាំងភេរវកម្មនិយាយរួម និងអង្គការរដ្ឋ
ឥស្លាមស្វ័យប្រកាស (IS)នៅស៊ីរី និងអ៊ីរ៉ាក់ និយាយដោយឡែក ប៉ុន្តែលោកបាន
សន្យាថា៖អាមេរិកអាចវាយអោយបរាជ័យអង្គការភេរវកម្មនេះ៕