ប្រធានាធិបតីអាមេរិកលុបចោលកម្មវិធីទៅទស្សនាវិហារ Taj Mahal ក្នុងដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌា
(VOV)_មជ្ឈដ្ឋានមន្ត្រីឥណ្ឌាបានអោយដឹងនាថ្ងៃទី២៤មករាថា៖ នាថ្ងៃទី២៤ មករា
ប្រធានាធិបតីអាមេរិក លោក Barack Obama បានលុបចោលកម្មវិធីទៅទស្សនាវិហារ
Taj Mahal ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅឥណ្ឌា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧
មករា។ គ្មានមូលហេតុណា១បាននាំចេញដើម្បីអធិប្បាយអំពីការលុបចោលកម្មវិធី
នេះទេ ប៉ុន្តែ តាមកាសែត Hindustan Times របស់ឥណ្ឌាថា៖ ប្រធានាធិបតី Barack
Obama កាត់បន្ថយកម្មវិធីបំពេញទស្សនកិច្ចនៅឥណ្ឌាគឺដើម្បីទៅ អារ៉ាប៊ីសាអូឌីត
បន្ទាប់ពីពេលដែលព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Abdullah bin Abdulaziz ទទួល
មរណភាព។
|
ប្រធានាធិបតីអាមេរិក លោក Barack Obama |
ក្នុងព្រឹត្តិការណ៍ទាក់ទិន១ទៀត នាយកដ្ឋានចារកម្មឥណ្ឌា ( IB) បានចេញបទ
បញ្ជាព្រមាននាយប់ថ្ងៃទី២៤មករា ចំពោះប៉ូលីស Delhi អំពីគ្រោះអាសន្នវាយប្រហារ
ភេរវកម្ម ក្រោយប៉ុន្មានម៉ោងដែលប្រធានាធិបតីអាមេរិក លោក Barack Obama ចាក
ចេញពីអាមេរិក ចាប់ផ្តើមដំណើរទស្សនកិច្ចនៅឥណ្ឌា ក្នុងរយៈពេល៣ថ្ងៃ (ពីថ្ងៃទី
២៥ដល់ថ្ងៃទី២៧មករា)ដែរ៕