ប្រធានាធិបតីអាមេរិកសូមទោសអំពីការដុតគម្ពីកូរ៉ាន របស់យុទ្ធជនអាមេរិកប្រចាំនៅ Apganixtan
(vov5) /  
(VOVworld) -នាថ្ងៃទី២៣ កុម្ភះ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាបានសូមទោសអំពីការដុតគម្ពីកូរ៉ានរបស់យុទ្ធជនអាមេរិកប្រចាំនៅ Apganixtan។ តាមប្រភពព័តមានពីខុទ្ទកាល័យប្រធានាធិបតីApganixtan ថា៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ាបានផ្ញើសារលិខិតសូមទោសចំពោះប្រធានាធិបតីApganixtan hamid Karzai និងត្រូវបានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅApganixtan Ryan Crocker ប្រគល់ជូនប្រធានាធិបតី hamid Karzai នារសៀលថ្ងៃទី២៣កុម្ភះ។ ក្នុងសារលិខិតនេះ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាបានសូមទោសយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសមភាគី Apganixtan និងប្រជាជននៃប្រទេសនេះ។
|
ការដុតគុម្ពីកូរ៉ានរបស់យុទ្ធជន Nato បានបង្កើតឡើងរលកបាតុកម្មរបស់មនុស្សរាប់ពាន់នាក់នៅរដ្ឋធានី Cabun Apganixtan (http://vn.news.yahoo.com) |
ការដុតគុម្ពីកូរ៉ានរបស់យុទ្ធជន Nato បានបង្កើតឡើងរលកបាតុកម្មរបស់មនុស្សរាប់ពាន់នាក់នៅរដ្ឋធានី Cabun Apganixtan ក្នុងរយះពេល៣ថ្ងៃកន្លងទៅ។ តាមប្រភពព័តមានរបស់ Apganixtan ថា៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ១៣នាក់ត្រូវស្លាប់ និង មនុស្សជាង៥០នាក់ផ្សេងៗទៀត ត្រូវរងរបួសក្នុងបាតុកម្មនានានេះ៕
-vov5