ប្រធានាធិបតីអ៊ីរ៉ង់នឹងទៅបំពេញទស្សនកិច្ចនៅទ្វីបអឺរ៉ុប
|
ប្រធានាធិបតីអ៊ីរ៉ង់នឹងទៅបំពេញទស្សនកិច្ចនៅទ្វីបអឺរ៉ុប (VNP) |
Vovworld-ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧វិច្ឆិកាខាងមុខ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលីនិងបារាំង ក្លាយទៅជាប្រធានាធិបតីដំបូងរបស់អ៊ីរ៉ង់ទៅបំពេញទស្សនកិច្ចនៅទ្វីបអឺរ៉ុបក្នុងអំឡុង១ទសវត្សកន្លងមក។ តាមការគ្រោងទុកជាមុន នាថ្ងៃទី១៤វិច្ឆិកាគណៈប្រតិភូជាន់ខ្ពស់អ៊ីរ៉ង់នឹងរួមជាមួយប្រធានាធិបតី Rouhani ចូលរួមការចរចារជាមួយមន្ត្រីអ៊ីតាលីនៅក្រុង Roma។ ប្រធានាធិបតីអ៊ីរ៉ង់នឹងជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella និងនាយករដ្ឋមន្ត្រីលោក Matteo Renzi។ បន្ទាប់ពីអ៊ីតាលី ប្រធានាធិបតីអ៊ីរ៉ង់នឹងជួបសន្ទនាសម្ដេចបាប Francis និងនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ អាសឺវែក Pietro Parolin។ ប្រធានាធិបតី Rouhani នឹងចូលរួមវេទិការថ្នាក់ដឹកនាំ UNESCO ដែលប្រព្រឹត្តទៅនៅក្រុងប៉ារីសបារាំងនាថ្ងៃទី១៦វិច្ឆិកាដោយតួនាទីជាភ្ញៀវអញ្ចើញពិសេសនិងធ្វើការចរចារជាមួយប្រធានាធិបតីបារាំងលោក Francois Hollande។ ដំណើរទស្សនកិច្ចនៅទ្វីបអឺរ៉ុបរបស់លោក Rouhani លើកនេះត្រូវបានចាត់ទុកថាជាការបើកចេញដំណាក់កាលសហប្រតិបត្តិការថ្មីរវាងអ៊ីរ៉ង់និងប្រទេសទ្វីបអឺរ៉ុបនានាបន្ទាប់ពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែត្រូវបានចុះហត្ថលេខា៕