ប្រធានាធិបតី Zelensky៖ រដ្ឋាភិបាលអ៊ុយក្រែនត្រូវការប្រភពកម្លាំង​ថ្មី

(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃទី ៤ ខែកញ្ញា បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកត្រូវការ "ប្រភពថាកម្លាំងថ្មី" នៅពេលស្នើសុំឱ្យអនុវត្តន៍កំណែទម្រង់គណៈរដ្ឋមន្ត្រីសំខាន់ៗ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ Simon Harris ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន លោក Zelensky បានបញ្ជាក់ថា ជំហានទាំងនេះពាក់ព័ន្ធនឹងការពង្រឹងអំណាចរដ្ឋក្នុងទិសដៅផ្សេងៗគ្នាជាច្រើន។ មានមន្ត្រីខុទ្ទកាល័យអ៊ុយក្រែនសរុបចំនួន៦នាក់ រួមទាំងរដ្ឋមន្ត្រីការបរទេស Dmytro Kuleba បានដាក់ពាក្យសុំលាលែងពីតំណែង។

ប្រធានាធិបតី Zelensky៖ រដ្ឋាភិបាលអ៊ុយក្រែនត្រូវការប្រភពកម្លាំង​ថ្មី - ảnh 1ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថ្លែងនៅក្នុងទីក្រុង Kiev នៅថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២៤។ រូបថត៖ Kyodo/TTXVN

សភាអ៊ុយក្រែនបានបោះឆ្នោតទទួលយកការសុំលាលែងពីតំណែងរបស់ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសមាហរណកម្មអឺរ៉ុប លោកស្រី Olha Stefanishyna រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Denys Maliuska រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ លោក Oleksandr Kamyshin និងរដ្ឋមន្ត្រីក្រសួងការពារបរិស្ថាននិងធនធានធម្មជាតិ លោក Ruslan Strilets ។ យោងតាមសមាជិកសភា លោក Yaroslav Zhelezniak បានឲ្យដឹងថា នៅថ្ងៃទី ៥ ខែកញ្ញា សភាអ៊ុយក្រែននឹងតែងតាំងលោកស្រី Stefanishyna ឲ្យកាន់មុខតំណែងចាស់របស់ខ្លួន ប៉ុន្តែស្របគ្នានឹងតំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

សម័យប្រជុំរដ្ឋសភាកាលពីថ្ងៃទី ៥ ខែកញ្ញាបានបិទបញ្ចប់ហើយ ហើយការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការបរទេស Kuleba មិនទាន់ត្រូវបានពិចារណានៅឡើយទេ ខណៈដែលការសុំលាលែងរបស់ឧបនាយករដ្ឋមន្ត្រី Iryna Vereshchuk មិនត្រូវបានអនុម័តដោយរដ្ឋសភា។ តាមផែនការ ការលាលែងពីតំណែងរបស់លោក Kuleba នឹងត្រូវបានពិចារណា និងបោះឆ្នោតដោយសភាអ៊ុយក្រែននៅថ្ងៃទី៥ខែកញ្ញានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ