ប្រធានាធិបតីPutinជូនដំណឹងថាកាត់បន្ថយ តម្លៃឧស្ម័នដុតសម្រាប់ទួរគី
|
ប្រធានាធិបតីរុស្ស៊ីនិងសមភាគីទូរគូីលោក Tayyip Erdogan
(រូបថតៈ Nytimes.com) |
(VOVworld)- ប្រធានាធិបតី Putin ជូនដំណឹងថា កាត់បន្ថយ តម្លៃឧស្ម័នដុតសម្រាប់
ទួរគី។ តាមនោះ ចាប់ពីថ្ងៃទី១មករា រុស្ស៊ីនឹងកាត់បន្ថយតម្លៃឧស្ម័នដុត សម្រាប់ទួរគី
ចុះ៦% ឲ្យស្មើរនឹងតម្លៃលក់ឲ្យប្រទេសអាល្លឺម៉ង់។ នេះជាកិច្ចព្រម ព្រៀងទទួលបានក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ទួរគីរបស់ប្រធានាធិបតីរុស្ស៊ីលោក
Vladimir Putin នាថ្ងៃទី ១ធ្នូ។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន អ្នកសារព័ត៌មាន ស្តីពីលទ្ធ
ផលនៃបណ្តាកិច្ចចរចារលើវិស័យសហប្រតិបត្តិការថាមពល លោក Putin ឲ្យដឹងថា ម៉ូស្គូត្រៀមខ្លួនជាស្រេចបើកទូលាយកិច្ចសហ ប្រតិបត្តិការជាមួយ Ankara លើវិស័យ
ឧស្ម័នដុត តាមសំណើររបស់ទួរគី។
លើសពីនេះទៅទៀតថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងអំពី ការ
សាងសង់ បំពង់បង្ហូរឧស្ម័នក្រោមសមុទ្រនៅទួរគីដោយពលានុភាព៦៣ពាន់ ម៉ែត្រ
គូបក្នុង១ឆ្នាំផងដែរ៕