ប្រធានព្រិទ្ធសភាស៊ីលី Guido Lavin បញ្ចប់ដំណើបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
(vov5) /  
(VOVworld)-នាយប់ថ្ងៃទី 3 មិនា ប្រធានព្រិទ្ធសភាស៊ីលី Guido Lavin និងលោកជំទាវបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
ប្រកបដោយជោគជ័យ។ ក្នុងរយះពេលបំពេញទស្សនកិច្ចនៅវៀតណាម (ពីថ្ងៃ ទី 27 កុម្ភះ ដល់ថ្ងៃទី 3 មិនា ) ប្រធាន ព្រិទ្ធសភាស៊ីលី Guido Lavin បានជួប សន្ទនាជាមួយ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ។ ប្រធានព្រឹទ្ធសភាស៊ីលី Guido Lavin ក៏បានអញ្ជើញទៅជួបសម្ដែងការគូរសមចំពោះ អគ្គលេខាបក្ស កម្មុយនីស្សវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួបធ្វើការជាមួយក្រសួង ផ្នែកមួយចំនួន របស់វៀតណាម និង ទៅទស្សនា ដំបន់ មួយ ចំនួនទៀតផង។
|
ប្រធានព្រិទ្ធសភាស៊ីលី Guido Lavin និងប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung(internet) |
នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធាន ព្រឹទ្ធសភាស៊ីលីGuido Lavin និងប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានចុះហត្ថលេខាលើ កិច្ចសហ ប្រតិបត្តិការរវាង រដ្ឋសភាវៀតណាម និង ព្រឹទ្ធសភាស៊ីលី។
|
ព្រឹទ្ធសភាស៊ីលីGuido Lavin និងប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាវៀតណាម និង ព្រឹទ្ធសភាស៊ីលី(internet) |
នៅបណ្ដាជំនួបសន្ទនា ពិភាក្សា ប្រធាន ព្រិទ្ធសភាស៊ីលី Guido Lavin សុទ្ធតែទទួល
បានការវាយតំលៃយ៉ាងខ្ពស់ ពីបណ្ដាថ្នាក់ដឹកនាំ បក្ស រដ្ឋ រដ្ឋសភា អំពីការបំពេញ
ទស្សនកិច្ចនៅវៀតណាម និងជឿជាក់ថា៖ ដំណើទស្សនកិច្ចលើកនេះ នឹងបង្កើតរបត់ថ្មី
ក្នុងទំនាក់ទំនង មិត្តភាព និង កិច្ចសហប្រតិបត្តិការ លើច្រើនវិស័យ រវាង រដ្ឋសភានៃប្រទេសទាំងពីរ ទន្ទឹមនឹងនោះ បើកចេញ បណ្ដាយថាទស្សសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជា អន្តរជាតិ៕
-vov5