ប្រធានរដ្ឋជួបប្រាស្រ័យដំណាងកម្មាភិបាលក្រសួងនគរបាលជំនួយសំរាប់សមរភូមិភាគខាងត្បូងវៀតណាម
|
ប្រធានរដ្ឋជួបប្រាស្រ័យដំណាងកម្មាភិបាលក្រសួងនគរបាលជំនួយសំរាប់សមរភូមិភាគខាងត្បូងវៀតណាម |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សារីយ៍លើកទី៤២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០មេសាឆ្នាំ២០១៧) និងលើកទី១២៧ឆ្នាំទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩ឧសភាឆ្នាំ១៨៩០-ថ្ងៃទី១៩ឧសភាឆ្នាំ២០១៧) នារសៀលថ្ងៃទី២៧មេសា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបប្រាស្រ័យតំណាងចំនួន៥០រូបនៃគណៈកម្មាធិការទំនាក់ទំនងកម្មាភិបាលនគរបាលជំនួយសំរាប់សមរភូមិភាគខាងត្បូងវៀតណាមក្នុងដំណាក់កាលសង្គ្រាម។ កត់សម្គាល់នូវសកម្មភាពពោពេញទៅដោយអត្ថន័យ របស់គណកម្មាធិការទំនាក់ទំនងក្នុងរយពេល២០ឆ្នាំកន្លងទៅ ប្រធានរដ្ឋមានគោលបំណងថា៖កម្មាភិបាលនគរបាលបន្តចូលរួមការអប់រំប្រពៃណីស្នេហារ និងប្រពៃណីបដិវត្តន៍ដ៏អង់អាចក្លាហាន របស់បក្ស និងប្រជាជាតិ ជាពិសេសគឺជំនាន់វ័យក្មេង ផ្តល់មតិចំពោះបុព្វហេតុកសាងនិងការពារមាតុប្រទេស រួមចំណែកសាងប្រទេសជាតិកាន់តែសម្បូរធូធារ ប្រជាជនសុភមង្គល៕