ប្រធានរដ្ឋជួបសំណះសំណាលជាមួយក្មួយៗកុមារគំរូដែលមានស្ថានភាពលំបាក
|
ប្រធានរដ្ឋថតរូបជាមួយក្មួយៗកុមមារ (រូបថតៈ vov.vn) |
(VOVworld)-ក្នុងឱកាសរំលឹកខួបនៃទិវាកុមារអន្តរជាតិទី១មិថុនា នារសៀលថ្ងៃទី២៩
ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang បាន ទទួល
ជួបសំណះសំណាលជាមួយក្មួយៗកុមារដែលមានស្ថានភាពលំបាក ចំនួន៥៥ មកពីខេត្តក្រុងចំនួន១១លើទូទាំងប្រទេសវៀតណាម ក្នុងឱកាសមកទស្សនាទីក្រុង
ហាណូយនិងចូលរួមពិធីលើកដំកើង។ ក្នុងជំនួបសំណះសំណាល នេះ លោក
Truong Tan Sang បានសម្តែងក្តីសោមនស្សរីករាយ និងលើកដំកើង ស្នាដៃរបស់
ក្មួយៗកុមារ ទោះបីជាមានស្ថានភាពលំបាកក្តី ប៉ុន្តែក្មុយៗនៅតែជំនះ ពុះពារនិង
ឈានឡើងក្លាយជាកុមាៗគំរូ។ លោកTruong Tan Sang បានអះអាង ថាបក្ស និងរដ្ឋវៀតណាមជានិច្ចកាល លៃទុកការយកចិត្តទុកដាក់ ចំពោះក្មួយៗ កុមារ។ ប្រធានរដ្ឋបានប្រសិទ្ធពរជូនឲ្យក្មួយៗកុមារដែលមានស្ថានភាពលំបាក ពិសេស
និងកុមារទូទាំងប្រទេសនិយាយរួម មានសុខភាពល្អ រៀនសូត្រល្អ ដើម្បីសក្តិសម
ជាកូនល្អ សិស្សពូកែ និងក្លាយទៅជាពលរដ្ឋមានប្រយោជន៍និង ម្ចាស់លើអនាគត
របស់ប្រទេសជាតិ៕