ប្រធានរដ្ឋជួបសន្ទនាជាមួយនាយិកាជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម
|
ប្រធានរដ្ឋជួបសន្ទនាជាមួយនាយិកាជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម |
(VOV)_នាថ្ងៃទី៣០ មិនា នៅក្នុងជំនួបសន្ទនាជាមួយ លោកស្រី Victoria
Kwakwa នាយិកាជាតិ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម មកជំរាបលា
បញ្ចប់បេសកកម្មនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន
ថ្លែងអំណរគុណចំពោះ WB និងបុគ្គលលោកស្រី Victoria Kwakwa ដែលបានជួយឧបត្ថម្ភវៀតណាម ក្នុងរយៈពេលកន្លងទៅ ជាពិសេសគឺក្នុងដំណាក់កាលប្រទេស
ជាតិជួបការលំបាកបំផុត។ប្រធានរដ្ឋ បានចាត់ទុកថា៖បណ្ដាគំរោងការណ៍ WB បានជួយវៀតណាម កាត់បន្ថយភាពក្រីក្រ សម្រេចគោលដៅសហស្សវត្ស។ ជូន
ដំណឹងចំពោះលោកស្រីនាយិកាអំពីស្ថានភាពកំណើនសេដ្ឋកិច្ច ប្រើប្រាស់ទុនកម្ចីរបស់វៀតណាម ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ ដើម្បីអនុវត្តគោលដៅកំណើនប្រ
កបដោយនិរន្តរភាព វៀតណាមត្រូវការបន្ថែមប្រភពកម្លាំងខាងសម្ភារះ ដែលក្នុង
នោះមានការជួយឧបត្ថម្ភពី WB ផង ។ រីឯ លោកស្រី Victoria Kwakwa បានអះ
អាងថា៖ធនាគារពិភពលោកជានិច្ចកាលបង្កលក្ខណះ និងត្រៀមខ្លួនជាស្រេចគាំ
ទ្រវៀតណាមដែរ។
ក៏ក្នុងថ្ងៃនេះដែរ នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung លោកស្រី Victoria Kwakwa បានចែករំលែកការលំបាកសាកល្បង
និងការខូចខាតដែលវៀតណាមកំពុងប្រឈមមុខ ដោយសារស្ថានភាពរាំងស្ងួតនិង
ជាតិប្រៃជ្រាបចូល និងអះអាងថា WB កំពុងសកម្មរួមសហការជាមួយវៀតណាម
ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុដែរ៕