ប្រធានរដ្ឋបានផ្ញើសារលិខិតជូនពរក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាប្រពៃណីកំលាំងនគរបាល
VOV -  
(VOV) /  
|
រំលឹកខួបលើកទី៥០ទិវាប្រពៃណីកំលាំងនគរបាលប្រជាជន។ |
VOV-ក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាប្រពៃណីកំលាំងប៉ូលីសប្រជាជន
(ទី២០កក្កដា) ប្រធានរដ្ឋវៀតណាម Truong Tan Sang បានផ្ញើសារលិខិតជូនពរ
ជូនកម្មាភិបាលយុទ្ធជនកំលាំងប៉ូលីសប្រជាជនវៀតណាម។ ក្នុងបុព្វហេតុ
កសាងនិងការពារមាតុប្រទេសកំលាំងនគរបាលប្រជាជននិយាយរួមនិងកំលាំង
ប៉ុលីសប្រជាជននិយាយដោយឡែកបានធ្វើសេនាធិការឲ្យបក្សរដ្ឋរាល់
គោលការណ៍គោលនយោបាយអំពីការធានាសន្តិសុខជាតិរក្សាសណ្ដាប់ធ្នាប់
សុវត្ថិភាពសង្គម តស៊ូប្រកបដោយមានប្រសិទ្ធភាពចំពោះបទល្មើសគ្រប់ប្រភេទ ការពារជីវភាពសុខសានត្រាណនិងសុភមង្គលរបស់ប្រជាជន។ ពង្រីកប្រពៃណី ភ្លឺស្វាងកម្មាភិបាលយុទ្ធជនប៉ូលីសប្រជាជនត្រូវបន្តអនុវត្តល្អការរៀនសូត្រនិង ធ្វើតាមគំរូសិលធម៍លោកប្រធានហូជីមិញ លើកកំពស់ស្មារតីទទួលខុសត្រូវ និងមនសិការព្យាយាមបំរើប្រជាជនការពាររឹងមាំសន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមរួមចំណែកសំខាន់ទៅក្នុងបុព្វហេតុកសាងនិងការពារមាតុ
ប្រទេសស័គ្គសមនឹងការជឿជាក់របស់បក្សរដ្ឋនិងប្រជាជន៕
VOV
-VOV