|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមកទស្សនាសាលាមធ្យមសិក្សាសន្តិសុខប្រជាជនលេខ១។ (vov.vn) |
VOV-នាព្រឹកថ្ងៃទី១៣ឧសភា ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើក
ទី៤៥ទិវាបង្កើតនិងទទួលគ្រឿងឥស្សារិយយសយុទ្ធជ័យថ្នាក់ទី១របស់សាលា
មធ្យមសិក្សាសន្តិសុខប្រជាជនលេខ១ ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានចាត់ទុកថា ក្នុងកាលៈទេសៈស្ថានភាពពិភពលោកនិងដំបន់មានបំរែ
បំរួលដ៏ស្មុគស្មាញពិបាកព្យាករណ៍ បុព្វហេតុផ្លាស់ប្តូរថ្មីឧស្សាហូបនីយកម្ម-
ទំនើបភាវូបនីយកម្មសមាហរណកម្មអន្តរជាតិកសាងនិងការពារមាតុប្រទេស
របស់វៀតណាមមានភាពងាយស្រួលជាច្រើនប៉ុន្តែក៏ត្រូវប្រឈមមុខនឹងការ
លំបាកសាកល្បងជាច្រើនដែរ។ ស្ថានភាពនោះបានដាក់ចេញឲ្យការងារការពារ
សន្តិសុខរាល់សំណូមពរភារកិច្ចដ៏ធ្ងន់ធ្ងរ។ ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖
“ដើម្បីសំរេចភារកិច្ចដែលបក្សរដ្ឋប្រជាជនប្រគល់ឲ្យ ទាមទាត្រូវកសាង
កំលាំងនគរបាលប្រជាជនបដិវត្តរៀបរយចំណានទំនើបជាជំហានៗ ស្មោះត្រង់
ចំពោះបក្សចំពោះមាតុប្រទេស ត្រៀមជាស្រេចបូជាពលីដើម្បីភាពសុខសាន្ត
ត្រាណនៃជីវភាពរស់នៅ។ ជាមូលដ្ឋានបណ្ដុះបណ្ដាលកម្មាភិបាលសន្តិសុខ
សាលាមធ្យមសិក្សាសន្តិសុខប្រជាជនលេខ១មានកិត្តិយសនិងការទទួលខុស
ត្រូវដ៏ធំធេងចូលរួមអនុវត្តភារកិច្ចដ៏ធ្ងន់ធ្ងរនិងខ្ពង់ខ្ពស់នេះ៕”