ប្រធានរដ្ឋបានអញ្ចើញចូលរួមពិធីបុណ្យនិទាឃៈរដូវលើគ្រប់ទិសទីនៃមាតុប្រទេស
(VOVWORLD) /  
|
ប្រធានរដ្ឋបានអញ្ចើញចូលរួមពិធីបុណ្យនិទាឃៈរដូវលើគ្រប់ទិសទីនៃមាតុប្រទេស (VOV) |
Vovworld-នាថ្ងៃទី១៥កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
មកទស្សនានិងជូនពរបុណ្យដំណាងជនរួមជាតិបណ្ដាជនជាតិនៅភូមិវប្បធម៍
ទេសចរណ៍បណ្ដាជនជាតិវៀតណាមនៅ Dong Mo ទីក្រុងហាណូយនិងចូលរួមទិវាបុណ្យនិទាឃៈរដូវលើគ្រប់ទិសទីនៃមាតុប្រទេសឆ្នាំ២០១៤។ នៅទីនេះប្រធាន
រដ្ឋបានអះអាងថា វៀតណាមបានឆ្លងផុតរាប់ពាន់ឆ្នាំកសាងនិងការពារប្រទេស
ជាតិ វប្បធម៍បានក្លាយទៅជាគ្រឹះស្ថានស្មារតីកំលាំងចលករប្រភពកំលាំងពលំផ្ទៃក្នុងដ៏ខ្លាំងក្លាដើម្បីប្រជាជាតិវៀតណាម ប្រទេសវៀតណាមឆ្លងផុតរាល់ការលំបាកសាកល្បងស្ថិតស្ថេរអភិវឌ្ឍន៍និងរីកធំធាតពីមួយថ្ងៃទៅមួយថ្ងៃ។
“យើងពេលណាក៏ត្រូវអភិរក្សពង្រីកប្រពៃណីរបស់ប្រជាជាតិវៀតណាម។ យើងជានិច្ចកាលយល់ដឹងថានេះជាគ្រឹះស្ថានស្មារតីរបស់សង្គម ជាការស្ថិតស្ថេរនិងអភិវឌ្ឍន៍របស់សហគមន៍បណ្ដាជនជាតិវៀតណាមយើង។ កំលាំងខ្លាំងបំផុតនៃប្រទេសយើងគឺចាប់ប្រភពពីវប្បធម៍វៀតណាម។ ប្រទេសយើងមានជនជាតិជាភាតរៈចំនួន៥៤បានក្លាយទៅជាប្លុកមួយឯកភាព។”
|
ទិវាបុណ្យនិទាឃៈរដូវលើគ្រប់ទិសទីនៃមាតុប្រទេសឆ្នាំ២០១៤។ (VOV) |
បន្ទាប់ពីដាំដើមឈើអនុស្សាវរីយ៍ ប្រធានរដ្ឋបានចូលរួមពិធីបុណ្យបួងសួងសុំឲ្យសុខសាន្តត្រាណរបស់ជនរួមជាតិ Lo Lo ស្រុក Meo Vac ខេត្ត Ha Giang និងជូនអំណោយឲ្យជនជាតិចាម chu Ru, Brau ជាដើម។ សាស្ត្រាចារ្ស Ha Ton Vinh ជនវៀតណាមនៅអាមេរិកម្នាក់ដែលបានចូលរួមពិធីបុណ្យបានឲ្យដឹងថា៖
“នេះជាឱកាសដែលខ្ញុំរំភើបចិត្តណាស់ដោយសារគណៈចាត់តាំងបានបង្កលក្ខណៈឲ្យយើងខ្ញុំមកទស្សនាស្រុកកំណើត ថែមទាំងចូលរួមពិធីបុណ្យជាច្រើន។ ប្រហែលជាអស់មួយជីវិតខ្ញុំមិនស្មានថាបានចូលរួមរឺបានឃើញឡើយ៕”
-VOVWORLD