|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមកទស្សនកិច្ចនៅមណ្ឌលសេដ្ឋកិច្ច Nhon Hoi (vietnamplus.vn) |
Vovworld-ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០និង២១កុម្ភៈ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានមកបំពេញទស្សនកិច្ចនៅខេត្ត Binh Dinh។
មកទស្សនកិច្ចនៅមណ្ឌលសេដ្ឋកិច្ច Nhon Hoi លោកប្រធានរដ្ឋបានស្ដាប់របាយការណ៍អំពីស្ថានភាពទាក់ទាញវិនិយោគនៅមណ្ឌលឧស្សាហកម្មស្នូលនៃ
ខេត្ត Binh Dinh។ ជាមួយផ្ទៃដី១២ពាន់ហិកតា មណ្ឌលសេដ្ឋកិច្ច Nhon Hoi បាន
ទាក់ទាញគំរោងវិនិយោគចំនួន៣៤ជាមួយចំនួនទុន១ពាន់២រយលានដុល្លារ
អាមេរិក។
បន្ទាប់ពីទៅត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនៅកន្លែងសេដ្ឋកិច្ច-សង្គមស្នូល
នៅដំបន់ ប្រធានរដ្ឋនិងគណៈប្រតិភូមជ្ឈឹមបានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូល
ខេត្ត Binh Dinh។ ដើម្បីខេត្តអភិវឌ្ឍន៍ជាចីរភាពក្នុងរយៈពេលខាងមុខ ប្រធានរដ្ឋ
បានស្នើរខេត្តយកចិត្តទុកដាក់ជ្រើសរើសវិនិយោគិនមានសមត្ថភាព រួមផ្សំត្រួត
ពិនិត្យស្ថានភាពជាក់ស្ដែងជាមួយទស្សនវិស័យអនាគត ធានាប្រើប្រាស់ប្រកប
ដោយប្រសិទ្ធភាពប្រភពកំលាំងវិនិយោគ៕