ប្រធានរដ្ឋវៀតណាមចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិរបស់ទីក្រុងហូជីមិញ
|
ប្រធានរដ្ឋវៀតណាមចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិរបស់ទីក្រុងហូជីមិញ |
(VOV)_នាព្រឹកថ្ងៃទី៤ កក្កដា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
បានប្រារព្វឡើងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ លើកទី៦។ ថ្លែងមតិ
នៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានលើកសរសើររាល់
ការខំប្រឹងប្រែងរបស់ទីក្រុង ក្នុងការច្នៃប្រឌិតថ្មី ជំរុញខ្លាំងបណ្ដាចលនាប្រឡង
ប្រណាំងស្នេហារជាតិ។ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ ខ្ញុំស្នើគណៈកម្មាធិការបក្ស រដ្ឋអំណាច និងស្ថាប័នគ្រប់ជាន់ថ្នាក់ របស់ទី
ក្រុងហូជីមិញ បន្តជ្រួតជ្រាប អនុវត្តឧត្តមគតិប្រឡងប្រណាំងរបស់លោកប្រធានរដ្ឋហូជីមិញ បង្កើនការងារឃោសនា ចលនាចូលរួមរបស់បក្ខជន និងប្រជាជន។
បន្តផ្លាស់ប្តូរថ្មីខ្លឹមសារ របៀបប្រឡងប្រណាំង បណ្ដាចលនាប្រឡងប្រណាំងត្រូវ
មានគោលដៅ ខ្លឹមសារជាក់ស្ដែង តភ្ជាប់ជាមួយភារកិច្ចនយោបាយរបស់ទីក្រុង៕”