ប្រធានរដ្ឋវៀតណាមជួបគណៈប្រតិភូសមាគមមិត្តភាពជប៉ុន-វៀតណាមតំបន់ Kansai
|
ប្រធានរដ្ឋវៀតណាមជួបគណៈប្រតិភូសមាគមមិត្តភាពជប៉ុន-វៀតណាមតំបន់ Kansai |
(VOV)_នាព្រឹកថ្ងៃទី២១តុលា នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូ សមាគម
មិត្តភាពជប៉ុន-វៀតណាម តំបន់ Kansai ជប៉ុន ដឹកនាំដោយលោកTeichi Nishimura
ប្រធានសមាគម ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនោះប្រធានរដ្ឋ លោក
Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ជប៉ុនជាវិនិយោគិនមួយក្នុងចំណោមវិនិយោ
គិនជួរមុខនៅវៀតណាម ដែលក្នុងនោះមានតំបន់ Kansai ផងដោយមានបរិមាណ
អាជីវករវិនិយោគច្រើនបំផុតនៅវៀតណាម។ ប្រធានរដ្ឋថ្លែងអំណរគុណចំពោះ
សមាគមមិត្តភាពជប៉ុន-វៀតណាម តំបន់ Kansai ដែលបានក្លាយទៅជាស្ពានត
ភ្ជាប់ទំនាក់ទមនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។
រីឯ ប្រធានសមាគមមិត្តភាពជប៉ុន-វៀតណាម តំបន់ Kansai លោក Teichi
Nishimura បានអះអាងថា៖នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីបង្កើនកិច្ច
សហប្រតិបត្តិការប្រជាជន ដែលក្នុងនោះមានតំបន់ Kansai ជាមួយតំបន់ផ្សេងៗ
នៅវៀតណាម។ បណ្ដាសមាជិកគណៈប្រតិភូក៏បានវាយតំលៃខ្ពស់ដែរចំពោះ
បរិយាកាសវិនិយោគ អាជីវកម្មនៅវៀតណាម និងជូនដំណឹងថា៖ នាពេកខាង
មុខនេះនឹងបន្តអំពាវនាវវិនិយោគ បើកទូលាយសកម្មភាពអាជីវកម្មនៅវៀតណាម៕