ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ
|
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ |
(VOV)_អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត បន្ទាប់ពីសម័យប្រជុំ
លើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី៩ នាថ្ងៃទី២៩ មិថុនា ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang រួមជាមួយគណៈប្រតិភូសមាជិក សមាជិកាសភាមណ្ឌលទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នក
បោះឆ្នោតខ័ណ្ឌទី១ និងទី៣ ទីក្រុងហូជីមិញ។ អ្នកបោះឆ្នោតជាច្រើនបានចាត់ទុក
ថា៖ បណ្ដាសមាជិក សមាជិកាសភាបានវាយតំលៃដ៏ស្មោះត្រង់អំពីស្ថានភាពជាក់ស្ដែង កត់សម្គាល់សមិទ្ធិផលមួយចំនួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបញ្ហា
នៅមានកំហិតមួយចំនួន។
លោកប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះមតិនានារបស់
អ្នកបោះឆ្នោត។ ស្ដីពីបញ្ហដាការពារអធិបតេយ្យភាពកោះសមុទ្រ និងកិច្ចការពារអ្នកនេសាទ លោក Truong Tan Sang បានអោយដឹងថា៖
“ ថែទាំជីវភាពរស់នៅសំរាប់អ្នកនេសាទ ជាបញ្ហាសំខាន់ ក្នុងយុទ្ធសាស្ត្រ
សមុទ្ររបស់វៀតណាម។នេះគឺជាការងារដែលបាន និងកំពុងធ្វើ។ ខ្ញុំបានទៅទស្សនា
ខេត្តមួយចំនួនជាប់សមុទ្រ ហើយឃើញថា៖ បរិមាណនាវាថ្មី និងជួសជុលបានកើន
ឡើងជាបន្តបន្ទាប់។ទន្ទឹមនឹងនោះ រដ្ឋសភា និងរដ្ឋាភិបាលក៏បានផ្តល់បន្ថែមទឹកប្រាក់
ជួយឧបត្ថម្ភអ្នកនេសាទទិញនាវាថ្មីដែរ។ នាវាណាដែលត្រូវចិននិងប្រទេសផ្សេងៗ
ទៀតបង្កការខូចខាត សុទ្ធតែបានជួយឧបត្ថម្ភជាបន្ទាន់។ ប្រជាជនអាចនឹងនរចិត្តបាន
ពីព្រោះយើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះដែរ៕”