ប្រធានរដ្ឋវៀតណាមជួបសន្ទនាប្រធានាធិបតីអូទ្រីសនិងប្រធានាធិបតីឈីលី
(VOV)_នាថ្ងៃទី២៧កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន
មានជំនួបសន្ទនាជាមួយប្រធានាធិបតីអូទ្រីសនិងប្រធានាធិបតីឈីលី។ នៅក្នុងជំ
នួបរវាងប្រធានរដ្ឋ លោក Truong Tan Sang និងប្រធានាធិបតីអូទ្រីស លោក Heinz
Fischer ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់
ជាន់ថ្នាក់។ ប្រធានរដ្ឋ លោក Truong Tan Sang បានស្នើអោយភាគីអូទ្រីសលើកទឹក
ចិត្ត និងជួយឧបត្ថម្ភបណ្ដាក្រុមហ៊ុនអូទ្រីសបង្កើនការវិនិយោគនៅវៀតណាម ជា
ពិសេសគឺក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ថាមពល សុខាភិបាល ។
ទន្ទឹមនឹងនោះ លោកក៏បានស្នើអោយរដ្ឋាភិបាលអូទ្រីសបន្តផ្តល់ ODA សំរាប់វៀត
ណាម ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ ក្រោយឆ្នាំ ២០១៥ នៃអង្គការសហប្រជា
ជាតិ។ លោក Heinz Fischer វាយតំលៃខ្ពស់ចំពោះ សមិទ្ធិផលក្នុងការអនុវត្តគោល
ដៅសហស្សវត្សរ៍ របស់វៀតណាម ហើយជឿជាក់ថា៖វៀតណាមនឹងបន្តទទួល
ជោគជ័យ ក្នុងការអនុវត្តគោលដៅនិរន្តរភាព។ អូទ្រីសជានិច្ចកាលគាំទ្រវៀត
ណាម បង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU និងជំរុញEU ចុះហត្ថលេខា និង
អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU។ ថ្នាក់ដឹកនាំទាំងពីរ
រូបបានឯកភាពបន្តសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក នៅបណ្ដាអង្គការ
អន្តរជាតិ និងវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ។
|
ប្រធានាធិបតីឈីលី លោកស្រី Micheell Bachelet និងប្រធានរដ្ឋវៀតណាម លោក Truong Tan Sang |
នៅក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីឈីលី លោកស្រី Micheell
Bachelet ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖វៀត
ណាមជានិច្ចកាលគោរព និងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្ត
ភាព ប្រពៃណី ដ៏ល្អប្រសើរជាមួយឈីលី។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព
បន្តកិច្ចសហប្រតិបត្តិការ ត្រៀមរៀបចំល្អសំរាប់បណ្ដាសកម្មភាពរំលឹកខួបអនុ
ស្សាវរីយ៍លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២៥ មិនា) ប្រមូលផ្តុំ
ចូលក្នុងសកម្មភាពមានប្រសិទ្ធិភាព ជាក់ស្ដែង ដូចជា៖ការផ្លាស់ប្តូរគណៈប្រតិភូ
រៀបចំវេទិកា ជំនួបប្រាស្រ័យអង្គភាពអាជីវកម្ម ផ្សារណាត់…ជាដើម៕