ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពបារាំងវៀតណាម
(VOVworld)-នាថ្ងៃទី១១កញ្ញានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានអញ្ជើញទទួលជួបជាមួយលោក Christian Ponceletប្រធានក្រុមសមាជិក
សភាមិត្តភាពបារំាងវៀតណាមនៃព្រឹទ្ធសភាបារំាង ដែល កំពុងមានដំណើរទស្សនកិច្ច
ការងារនៅវៀតណាម។ លោក Christian Ponceletអះអាងថា ដំណើរទស្សនកិច្ចវៀត
ណាមលើកនេះ ជាសកម្មភាព១ក្នុងចំណោម សកម្មភាពសំដៅរំលឹកខួបអនុស្សាវរីយ៌
លើកទី៤០ទិវាបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសទាំង២។ប្រធានរដ្ឋ truong Tan Sang បានអះអាងថា÷វៀតណាមជាកិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយបារាំង
និងជឿជាក់ថា÷ទំនាក់ទំនងរវាងវៀតណាមនិងបារាំងនឹងបានលើកកំពស់ឡើងកំរិត
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងរយះពេលខាងមុខនេះ។ ពិសេស ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅបារាំង របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នាចុងខែកញ្ញានេះ នឹងរួម
ចំណែកជំរុញខ្លាំងថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋ Truong Tan
Sang ក៏បានស្នើបារាំងបន្តជំរុញថែមទៀតការផ្តល់ទុន ODA និងការវិនិយោគផ្ទាល់ចូលមក
វៀតណាម ជួយឧបត្ថម្ភវៀតណាមក្នុងការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU…ផងដែរ៕