ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត An Giang
(VOV)_នាថ្ងៃទី២៨ មករា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមាន
ដំណើរទៅទ្សនានិងត្រួតពិនិត្យស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការធានា
ការពារប្រទេសនៅក្នុងតំបន់ភូមិសាស្ត្រខេត្ត An Giang ( ភាគខាងត្បូងវៀតណាម)។
ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់ខេត្ត លោកTruong Tan
Sang បានសង្កត់ធ្ងន់ថា៖ An Giang រក្សាបានកំណើនសេដ្ឋកិច្ច បង្កើតបំរែបំរួលខាង
សេដ្ឋកិច្ចសង្គម ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រួមវិភាគទានដ៏ធំធេងខាងកសិកម្ម។ ដូច្នេះ
លោក បានស្នើថ្នាក់ដឹកនាំខេត្តត្រូវ ពិនិត្យមើលឡើងវិញនូវរាល់ផលិតផលមុខ
ព្រួញរបស់ខេត្តដើម្បីផ្ទេរប្តូររចនាសម្ព័ន្ធអោយសមស្រប។
|
ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត An Giang |
ក៏ក្នុងដំណើរទៅបំពេញការងារនៅខេត្ត An Giang នេះ ប្រធានរដ្ឋ Truong Tan
Sang ក៏បានទៅសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជន
នៅប៉ូស្តកាពារព្រំដែនច្រកទ្វាព្រំដែនអន្តរជាតិ Tinh Bien ផងដែរ។ក្នុងឱកាសនេះ
ដែរលោកបានអញ្ជើញទៅទស្សនាប៉ាហ្វាស់Long Xuyen ទៅសាកសួរសុខទុក្ខអ្នក
មុខអ្នកការកាតូលិចនិងគ្រឹស្តសាសនិកទៀតផង។៕