ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាទេសភិបាលទីក្រុង Busan (កូរ៉េខាងត្បូង)
(VOVWORLD) /  
|
ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាទេសភិបាលទីក្រុង Busan (កូរ៉េខាងត្បូង) (VOV) |
Vovworld-នៅពិធីជួបសន្ទនានាថ្ងៃទី៣មេសា ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានវាយតំលៃខ្ពស់នូវអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោក
ទេសភិបាល។ លោកប្រធានរដ្ឋបានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ
វៀតណាមនិងកូរ៉េខាងត្បូងក្នុងរយៈពេលកន្លងមកបន្តត្រូវបានបង្កើនផ្សាភ្ជាប់
ប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ ផ្ដោតទៅលើចំណងមិត្តភាពរវាង
ទីក្រុង Busan ជាមួយខេត្តក្រុងនានានៅវៀតណាម លោកប្រធានរដ្ឋបានសង្កត់ធ្ងន់
ថា ការជួបប្រាស្រ័យវប្បធម៍រវាងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងនិងជន
កូរ៉េខាងត្បូងនៅវៀតណាមជាសញ្ញាសកម្មនិងចាប់អារម្មណ៍ពិសេសក្នុងទំនាក់
ទំនងការទូតរវាងប្រទេសទាំងពីរ។
លោកប្រធានរដ្ឋបានស្នើររដ្ឋាភិបាលកូរ៉េខាងត្បូង ទីក្រុង Busan បង្កលក្ខណៈងាយស្រួលសមរាប់សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងសម្របខ្លួនទីក្នុង
សហគមន៍សាមីនិងអះអាងថា រដ្ឋវៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ
អង្គភាពអាជីវកម្មប្រជាជនកូរ៉េខាងត្បូងបំពេញការងារនៅវៀតណាមដូចជាស្រុក
កំណើតខ្លួនឯង៕
-VOVWORLD