|
ប្រធានរដ្ឋវៀតណាមបានអញ្ជើញចូលរួមសន្និសីទ APEC លើកទី២១ (VOV) |
Vovworld-នាថ្ងៃទី៦តុលា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចាកចេញពីទីក្រុងហាណូយ
ទៅចូលរួមសន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក
លើកទី២១ (APEC 21) ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨តុលាឆ្នា២០១៣នៅឥណ្ឌូនេស៊ី
តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono។ ក្នុងរយៈពេល២ថ្ងៃធ្វើសកម្មភាពនៅ APEC ២១ ប្រធានរដ្ឋ Truong Tan Sang នឹង
ចូលរួមកិច្ចប្រជុំពេញអង្គរ សន្ទនាតាមក្រុម ជំនួបសន្ទនាជាន់ខ្ពស់ ជួបសន្ទនា
ទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកសំដៅបន្តអនុវត្ត
គោលមាគ៌ារបស់មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១១អំពីម្ចាស់ការសកម្មសមាហរណកម្មអន្តរជាតិ បង្ហាញគោលនយោបាយគោរពនិង
ពង្រីកតួនាទីនៅបណ្ដាយន្តការសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វីក បង្កើន
ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយសមាជិកស្នូលរបស់ APEC៕