ប្រធានរដ្ឋវៀតណាមផ្ញើសំបុត្រសរសើរគ្រូបង្រៀនចំនួនបីរូប

(VOVworld)- ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន ផ្ញើសំបុត្រសរសើរ
គ្រូបង្រៀនចំនួនបីរូបនោះគឺលោកគ្រូNguyen Tra នៅខ័ណ្ឌ Dong Da (ហាណូយ)
អ្នកគ្រូ Nguyen Thi Thong នៅស្រុក Hau Loc ខេត្ត Thanh Hoa និង​លោកគ្រូ Le
Trung Sung នៅខ័ណ្ឌ Binh Thuy (Can Tho )។ គ្រូបង្រៀនទាំងបីរូបនេះ ជាគំរូឆ្នើម ដែលមានការយកចិត្តទុកដាក់ដល់វិជ្ជាជីវៈ អស់ពីកម្លាំងកាយចិត្តស្រ​ឡាញ់បង្រៀន
សិក្សានុសិស្សនារាប់សិបឆ្នាំកន្លងទៅ។

ប្រធានរដ្ឋវៀតណាមផ្ញើសំបុត្រសរសើរគ្រូបង្រៀនចំនួនបីរូប - ảnh 1
គ្រូបង្រៀនចំនួនបីរូបដែលបានលោកប្រធានរដ្ឋផ្ញើ
រសំបុត្រសរសើរ (រូបថតៈ đspl)

        គ្រូបង្រៀន Nguyen Tra និងគ្រូបង្រៀនឆ្នើម Nguyen Thi Thong ទោះបីជា
មានអាយុខ្ពស់ក្តី ប៉ុន្កែនៅចិញ្ចឹមបីបាច់ បង្រៀនដោយឥតគិតថ្លៃសម្រាប់កុមារ
អនាថា កូនចៅ អ្នកក្រីក្រដែលគ្មានលទ្ធភាពទៅសលា។ គ្រូបង្រៀន Le Trung
Sung មិនគ្រាន់ តែជាគ្រូបង្រៀនល្អនៅសាលាប៉ុណ្ណោះទេ ថែមទាំងបានស្ម័គ្រ
ចិត្តបង្ហាត់បង្រៀនហែលទឹកដោយឥតគិតថ្លៃ សម្រាប់កុមាររាប់ពាន់នាក់ ជួយ
ឲ្យប្អូនៗជៀសវាង គ្រោះថ្នាក់លង់ទឹក។

        សំបុត្ររបស់លោកប្រធានរដ្ឋបានឆ្លុះបញ្ជាំងនូវគុណសម្បត្តដ៏ល្អប្រសើរ របស់គ្រូបង្រៀននាបច្ចុប្បន្ន។ លោកក៏សង្ឃឹមថា​ គ្រូបង្រៀនគ្រប់រូបលើទូទាំង
 ប្រទេស​បន្ត ការយកចិត្តទុកដាក់ ដើម្បីបង្ហាត់បង្រៀនឲ្យប្អូនៗសិក្សានុសិស្ស
នូវចំណះដឹង ដើម្បីប្អូនៗមានលទ្ធភាពការពាររឹងមាំមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ