ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅអង្គទ័ពអាកាស-ការពារដែនអាកាស
|
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅអង្គទ័ពអាកាស-ការពារដែនអាកាស |
(VOVworld)-សំដៅរំលឹកខួបលើកទី៧១ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២
កញ្ញា នាថ្ងៃទី១៩កញ្ញា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញ
បំពេញទស្សន កិច្ចការងារនៅអង្គទ័ពអាកាស-ការពារដែនអាកាស។ថ្លែងមតិនៅទី
នេះ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងនិងស្នាដៃ
ដ៏ធំធេងដែលផ្នែកផ្នែកទ័ព អាកាស-ការពារដែនអាកាសទទួលបាននាពេលកន្លង
ទៅ។ លោកមានប្រសាសន៍ថា៖
“អង្គទ័ពអាកាស-ការពារដែនអាកាសគប្បីកសាងឲ្យកងទ័ពមានឬទ្ធានុភាព
នយោបាយរឹងមាំ ការប្តេជ្ញាតស៊ូខ្ពស់ មានស្មារតីជំនះពុះពារលើការលំបាក ស្វ័យ
ការពារ ត្រៀមជា ស្រេចវាយឈ្នះរាល់ការវាយប្រហារតាមជើងអាកាសរបស់សត្រូវ។
រួមសហការយ៉ាងស្អិត រមួតជាមួយអង្គភាពនានា រួមចំណែកការពាររឹងមាំលំហ
អាកាស តំបន់សមុទ្រ ព្រំដែនរបស់ មាតុប្រទេស”៕