ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាបណ្ដាឯកអគ្គរដ្ឋទូតជូនសារតាំង
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាបណ្ដាឯកអគ្គរដ្ឋទូតជូនសារតាំង (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ១៩ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបណ្ដា
ប្រទេសនិងអង្គការអន្តរជាតិរួមមាន៖ បែលហ្ស៊ីក ហ្វាំងឡង់ ស្វីស អៀកឡង់
អ៊ីរ៉ង់និងសហភាពអឺរ៉ុបដែលមកជូនសារតាំងទទួលភារកិច្ចបេសកម្មនៅ
វៀតណាម។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតព្រះរាជានាចក្របែលហ្ស៊ីកប្រចាំ
នៅ វៀតណាមលោកស្រី Jehanne Roccas ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang បានចាត់ទុកថា៖ បែលហ្ស៊ីកគឺជាប្រទេសសមាជិករបស់សហភាព
អឺរ៉ុប (EU) ដោយហេតុនេះ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)
រវាង វៀតណាមនិង EU ត្រូវបានចុះហត្ថលេខាលើ តំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីនឹង ហូសកំរិត ២ ពាន់លានដុល្លាអាមេរិក។ នាថ្ងៃដដែល ប្រធានរដ្ឋ
វៀតណាម លោក Truong Tan Sang បានក៏ទទួលជួបសន្ទនាជាមួយឯកអគ្គ
រដ្ឋទូតរបស់ ហ្វាំងឡង់ ស្វីស អៀកឡង់ អ៊ីរ៉ង់និងសហភាពអឺរ៉ុប ទៀតផង៕