ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបសន្ទនាប្រធានរដ្ឋសភាកម្ពុជា
|
ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិន (vietnamplus.vn) |
Vovworld-នារសៀលថ្ងៃទី១៨សីហានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេច
ហេងសំរិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រធានរដ្ឋ Truong Tan Sang
បានអះអាងថាវៀតណាមជានិច្ចកាលគាំទ្រព្រះរាជាណាចក្រកម្ពុជាសម្បូរុងរឿង
និងជាសមាជិកសកម្មរបស់អាស៊ាន។ រីឯប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិន
បានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើររបស់ទំនាក់ទំនងការទូត
រវាងប្រទេសទាំងពីរលើវិស័យជាច្រើន។ ប្រធានរដ្ឋសភាសម្ដេចហេងសំរិនបាន
សង្កត់ធ្ងន់ថា កម្ពុជាជានិច្ចកាលចាត់ទុកវៀតណាមជាប្រទេសជិតខាងល្អ អះអាង
នូវចំណងសាមគ្គីភាពមានចរិតលក្ខណៈប្រវត្តិសាស្ត្ររវាងប្រជាជាតិទាំងពីរនឹងបន្ត
បានអភិវឌ្ឍន៍៕