ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Giang
(VOVworld)-នាថ្ងៃទី១៨សីហា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម
ជាមួយក្រុមការងារ បានអញ្ជើញទៅទស្សនកិច្ចនិងបំពេញការងារនៅខេត្តBac Giang (ភាគខាងជើងវៀតណាម)។ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត លោកប្រធាន
រដ្ឋបានសង្កត់ធ្ងន់ថា ដើរទន្ទឹមនឹងការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម ខេត្តគប្បី យកចិត្ត
ទុកដាក់ទៅលើបញ្ហាកំណើននៃផ្នែកកសិកម្មផង ដោយសារ ប្រការនេះ មានអាត្ថ
ន័យសង្គមដ៏សែនសំខាន់ ចំពោះប្រជាកសិករ ក្នុងការរួមចំណែកស្ថេរភាព សង្គម ធានាសន្តិសុខការពារជាតិ។ ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានលើក
ច្បាស់ថា៖ “កំណើនកសិកម្មគឺទាក់ទង់ដល់ការកសាងជនបទថ្មី ។ ការកសាងជន
បទថ្មីនេះ នឹងនាំមកផលប្រយោជន់ជាក់ស្តែងសម្រាប់ប្រជាកសិករ។កំណើន
កសិកម្មនឹងធ្វើមានឲ្យប្រជាជន និងមានអាត្ថន័យសំខាន់សម្រាប់សង្គម ដោយ
សាធ្វើឲ្យប្រជាជននឹងនរចិត្ត សង្គមស្ថិរភាព ពីនោះ វិស័យការពារប្រទេស សន្តិសុខ
ត្រូវបានធានា។ ជាពិសេស គឺប្រជាកសិករមានទំនុកទុកចិត្តទៅលើរបបទៅលើបក្ស
និងរដ្ឋផងដែរ”។
|
ខេត្តBac Giang (dulich.bacgiang.gov.vn) |
ចំពោះផ្នែកឧ្សាហកម្ម លោកប្រធានរដ្ឋបានចាត់ទុកថា ខេត្ត Bac Giang ត្រូវ ប្រមូលផ្តុំទាក់ទាញការវិនិយោគទៅលើផ្នែកឧស្សាហកម្មឧបត្ថម្ភ ឧស្សាហកម្មខ្ពស់ សំដៅលើកកំពស់តម្លៃ បង្កើតការងារធ្វើ។ លោកក៏បានដាស់តឿនឲ្យខេត្ត ត្រូវ យកចិត្តទុកដាក់ដល់កាត្តាពហុបែបភាវូបនីយកម្មទីផ្សា ដោយសារប្រទេសជាតិ កំពុងធ្វើសមាហរណកម្មដ៏ជ្រាលជ្រៅចូលក្នុងទីផ្សាពិភពលោក។
ក្នុងឱកាសនេះដែរ លោក Truong Tan Sang បានអញ្ជើញទៅទស្សនាក្រុមហ៊ុន
មួយចំនួនរបស់ខេត្ត Bac Giang ផងដែរ៕