|
ប្រធានរដ្ឋវៀតណាមអញ្ចើញចូលរួមពិធីរំលឹកខួបលើកទី៦០នៃការបង្កើតសន្និសីទ Bandung (vietnamplus.vn) |
Vovworld-នារសៀលថ្ងៃទី២៤មេសា ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានអញ្ចើញត្រឡប់មកប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យ
ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រីក២០១៥ ពិធីរំលឹកខួប
លើកទី៦០នៃការបង្កើតសន្និសីទទីក្រុង Bandung លើកទី១០នៃការបង្កើតទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រថ្មីអាស៊ី-អាហ្វ្រីក។
មុននោះនាព្រឹកថ្ងៃទី២៤មេសាក្នុងក្របខ័ណ្ឌពិធីរំលឹកខួបលើកទី៦០នៃការ
បង្កើតសន្និសីទទីក្រុង Bandung ដែលបានរៀបចំនៅទីក្រុង Bandung ឥណ្ឌូនេស៊ី
ប្រធានរដ្ឋលោក Truong Tan Sang រួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចូលរួម
ការដង្ហែក្បួនប្រវត្តិសាស្ត្រទៅកាន់វិមានឯកភាព (Gedung Merdeka) តាមរយៈនោះ
បង្កើតឡើងវិញនូវការធ្វើដំណើរដោយថ្មើរជើង Bandung មុននេះ៦០ឆ្នាំ។ ថ្លែងមតិ
នៅពិធីនេះ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ីលោក Joko Widodo បាន
លើកត្រដែតរាល់តំលៃអមតៈនៃស្មារតីសន្និសីទទីក្រុង Bandung ១៩៩៥ ហើយ
សង្កត់ធ្ងន់ទៅលើគោលការណ៍ Bandung ចំនួន១០ដែលនៅមានតំលៃដដែលក្នុង
ពិភពលោកបច្ចុប្បន្ននិងជាងពេលណាៗទាំងអស់ បណ្ដាគោលការណ៍នេះត្រូវបាន
គោរពនិងសហគមន៍អាស៊ី-អាហ្វ្រិកត្រូវសាមគ្គីនិងសហប្រតិបត្តិការដើម្បីសន្តិភាព
ភាពសម្បូររុងរឿងនិងដើម្បីពិភពលោកសមភាព។
ក្នុងឱកាសនេះដែរ លោក Truong Tan Sang បានជួបសន្ទនាជាមួយអតីតប្រធានា
ធិបតីឥណ្ឌូនេស៊ីលោកស្រី Megawati Surkanoputri។ លោកស្រី Megawati បានវាយ
តំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមក្នុងសន្និសីទទីក្រុង
Bandung ឆ្នាំ១៩៥៥ដោយតួនាទីជាប្រទេសមួយទើបនឹងឈ្នះលើលិទ្ធិអណានិគម
តាមរយៈនោះរួមចំណែកពង្រីកចលនារំដោះជាតិរបស់ប្រទេសអាស៊ី-អាហ្វ្រិកនានា
លើទូទាំងពិភពលោក ក៏ដូចជាការរួមចំណែករបស់វៀតណាមក្នុងកំណាត់ផ្លូវ៦០ឆ្នាំ
កន្លងមកចំពោះចលនាមិនចូលបក្សសម្ព័ន្ធក្រុមប្រទេស៧៧និងកិច្ចសហប្រតិបត្តិការ
មិនចូលបក្សសម្ព័ន្ធនិងកំពុងអភិវឌ្ឍន៍។ ក៏ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ Truong
Tan Sang បានជួបសន្ទនាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក Thein Sein។ ថ្នាក់ដឹក
នាំទាំងពីររូបនេះបានឯកភាពពង្រឹងនិងពង្រីកយន្តការសហប្រតិបត្តិការទ្វេភាគី ក្នុង
នោះមានការរៀបចំយ៉ាងចាប់រហ័សកិច្ចប្រជុំលើកទី៧ពិគ្រោះនយោបាយនិងកិច្ចប្រជុំលើកទី៨គណៈកម្មាធិការចំរុះស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-មីយ៉ាន់ម៉ា
ក្នុងឆ្នាំ២០១៥។ថ្នាក់ដឹកនាំក៏បានឯកភាពអំពីការដែលប្រទេសទាំងពីរបន្តសហការ
ស្អិតរមួតនៅវេទិការដំបន់និងអន្តរជាតិនានាផងដែរ៕