ប្រធានរដ្ឋវៀតណាមអញ្ចើញជួបធ្វើការជាមួយសមាគមកសិករវៀតណាម
|
ប្រធានរដ្ឋវៀតណាមអញ្ចើញជួបធ្វើការជាមួយសមាគមកសិករវៀតណាម |
Vovworld-នារសៀលថ្ងៃទី១ធ្នូនៅក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ចើញជួបធ្វើការជាមួយសមាគមកសិករវៀតណាមស្ដីពីការអនុវត្តសេចក្តីសន្និដ្ឋានលេខ៦១នៃគណៈលេខាមជ្ឈឹមបក្សស្ដីពីការបូកសរុបរយៈពេល៥ឆ្នាំអនុវត្តគំរោងការលើកកំពស់តួនាទីការទទួលខុសត្រូវរបស់សមាគមកសិករវៀតណាមក្នុងការអភិវឌ្ឍន៍កសិកម្មកសាងជនបទថ្មីនិងកសាងវណ្ណះកសិករវៀតណាមដំណាក់កាល២០១០-២០២០។ ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា សមាគមកសិករត្រូវពង្រីកតួនាទីរបស់ខ្លួនក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ទេរប្រគល់បច្ចេកវិទ្យាដើម្បីលើកកំពស់ថែមទៀតទិន្នផលពលកម្មរបស់ប្រជាកសិករនិងយាយដោយឡែកនិងពលករវៀតណាមនិយាយរួម។
លោកប្រធានរដ្ឋបានចាត់ទុកថា ការដោះស្រាយបញ្ហារៀបចំឡើងវិញរចនាសម្ព័ន្ធខឿនកសិកម្មត្រូវមានការរួមកំលាំងរបស់សមាគមកសិករក្នុងនោះលើកសំណើរបើកទូលាយរូបសណ្ឋានល្អសមស្របនឹងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕