ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ច

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ច  - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ

          (VOV)_នាព្រឹកថ្ងៃទី២៧ តុលា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀត​ណាម) ​
មហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួប​អនុស្សាវរីយ៍​លើក​ទី
៤០ទិវាបង្កើត(ថ្ងៃទី២៧តុលាឆ្នាំ១៩៧៦-ថ្ងៃទី២៧តុលាឆ្នាំ​២០១៦)។​ថ្លែងមតិ​នៅទី​នេះ 
ប្រធានរដ្ឋ លោក Tran Dai Quang បានលើក​សរសើរ​សមិទ្ធិផល ស្នាដៃ​ឆ្នើម ​ដែលមហា
វិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ​ទទួលបាន ក្នុងរយៈពេល៤០ឆ្នាំ​កន្លង​ទៅ។ ស្ដីអំពីភារ
កិច្ចខាងមុខ ប្រធានរដ្ឋ លោក Tran Dai Quang បានអោយដឹងថា៖

          “ សាលាត្រូវជំរុញខ្លាំងការងារស្រាវជ្រាវវិទ្យាសាស្ត្រ តាមទិសបណ្ឌិត​សភា ​និងប្រ
កាសអន្តរជាតិកសាងសាលាអោយក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យា​សាស្ត្រ ស្ដីអំពី
សេដ្ឋកិច្ច ធរកិច្ច អាជីវកម្ម ច្បាប់ មានគុណភាពខ្ពស់ មានកំរិតតំបន់និងអន្តរជាតិ។
 រួមសហការជិតស្និទ្ធជាមួយគ្រប់ក្រសួង ស្ថាប័ន និង​តំបន់ បង្កើនការប្រមូល​ផ្តុំ​អ្នក
វិទ្យាសាស្ត្រ អ្នកជំនាញការ អ្នកវិភាគ ស្រាវជ្រាវ និងកំណត់គោលនយោបាយ​នៅក្នុង
និងក្រៅប្រទេស បំរើការអភិវឌ្ឍន៍របស់ទីក្រុង​ហូជីមិញ ខេត្តនិងទីក្រុងផ្សេងៗ​ នៅ
តំបន់វាលសណ្ដទន្លេ Cuu Long និងសហគមន៍អង្គភាពអាជីវកម្ម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ