ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាសន្និបាតវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម
|
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាសន្និបាតវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម |
(VOV)_នាព្រឹកថ្ងៃទី៣០ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ មហាសន្និ បាតវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀតណាម នីតិកាលទី៧។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី
មជ្ឈដ្ឋានអ្នកប្រវត្តិសាស្ត្រ បានមានការរួមវិភាគទានសំខាន់។ ប្រធានរដ្ឋបានស្នើ
អោយសមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀតណាម ប្រមូលផ្តុំអនុវត្តនិងសុក្រិត
ក្រមប្រវត្តិសាស្ត្រវៀតណាមប្រកបដោយល្អប្រសើរបំផុត តាមស្មារតីនៃសារាចរ
របស់គណលេខាធិករ មជ្ឈឹមបក្សកម្មុយនីស្តវៀតណាម។ ប្រធានរដ្ឋ លោក Truong
Tan Sang ក៏បានស្នើអោយសមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ ត្រូវមានផែនការមេ
និងជំហានជាក់ស្ដែង ដើម្បីមជ្ឈដ្ឋានប្រវត្តិសាស្ត្រធ្វើសមាហរណកម្មជាមួយអន្តរ
ជាតិ ដើម្បីចែករំលែកបទពិសោធន៍ វិធានការណ៍ និងបច្ចេកទេសជឿនលឿន
ទន្ទឹមនឹងនោះ ឆ្លៀតយកការគាំទ្ររបស់មជ្ឈដ្ឋានប្រវត្តិសាស្ត្រអន្តរជាតិ ចំពោះ
បុព្វហេតុកសាងនិងការពារមាតុប្រទេស ក្នុងសភាពការណ៍ថ្មី៕