ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមវេទិកា៖អង្គភាពអាជីវកម្មវៀតណាម-ប្រុយណេ
|
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមវេទិកា៖អង្គភាពអាជីវកម្មវៀតណាម-ប្រុយណេ |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅប្រុយណេ នាព្រឹកថ្ងៃទី២៨សីហា
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមវេទិកាអង្គភាពអាជីវ
កម្មវៀតណាម-ប្រុយណេ។ នៅទីនេះ ថ្នាក់ដឹកនាំរបស់បណ្ដាក្រសួង ស្ថាប័នវៀតណាម
និងប្រុយណេ បានឧទ្ទេសនាមចំពោះអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ អំពីសក្ដា
នុភាព សេដ្ឋកិច្ចដែលភាគីទាំងពីរអាជសហប្រតិបត្តិការជាមួយគ្នា។ ទន្ទឹមនឹងនោះ
អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីឱកាសវិនិយោគ និងការ
តភ្ជាប់សហប្រតិបត្តិការអាជីវកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងប្រុយណេ
ដើម្បីជំរុញថែមទៀតទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអោយដឹងថា៖
“ ដើម្បីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងប្រុយណេ
អភិវឌ្ឍន៍សកសម្យជាមួយគោលបំណង ក៏ដូចជាសក្ដានុភាពសហប្រតិបត្តិការ ខ្ញុំស្នើ
អោយសហគមន៍អង្គភាពអាជីវកម្មរបស់ភាគីទាំងពីរ បង្ហាញថែមទៀត តួនាទីរបស់
ខ្លួន ក្នុងការលើកកំបស់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងកំរិត
ថ្មី។ ស្ដីអំពីវិស័យវិនិយោគ យើងខ្ញុំអំពាវនាវអោយអង្គភាពអាជីវកម្មប្រុយណេវិនិយោគចូលមកវៀតណាម ក្នុងវិស័យនានាដែលភាគីមិត្តមានឧត្តមភាព។ វៀតណាមមាន
តម្រូវការ និងអាចបង្កលក្ខណះអោយអង្គភាពអាជីវកម្មប្រុយណេមកសហប្រតិបត្តិ
ការជាមួយអង្គភាពអាជីវកម្មវៀតណាម ដើម្បីរួមគ្នាអភិវឌ្ឍន៍៕”