|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅសាកសួរសុខទុក្ខ ជូនអំណោយសំរាប់មូលដ្ឋានចិញ្ចឹមនិងគាំពារកុមាពិការ Thien Phuoc |
(VOVworld) - នាព្រឹកថ្ងៃទី១៦ កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការ
ប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ ភាគខាងត្បូង
វៀតណាម ទៅសាកសួរសុខទុក្ខ ជូនអំណោយសំរាប់មូលដ្ឋានចិញ្ចឹមនិងគាំពារ
កុមាពិការ Thien Phuoc។នៅទីនេះ លោក Truong Tan Sang បានអះអាងថា រដ្ឋ និង
ស្ថាប័ន ផ្នែកទាំងអស់ នឹងជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្តដើម្បី មូលដ្ឋាននេះ មានលក្ខណៈល្អបំផុតសំរាប់ការថែទាំកុមា។
|
លោក Truong Tan Sang ទស្សនារូបសណ្ឋានកសាងជនបទថ្មីនៅឃុំ Nhuan Duc ស្រុក Cu Chi |
ក៏នាព្រឹកថ្ងៃដដែល នាពេលអញ្ជើញទៅសាកសួរសុខទុក្ខគ្រួសារកសិករគំរូមួយ ចំនួនដែលធ្វើមានពីកម្មវិធីជនបទថ្មីនៅឃុំ Nhuan Duc ស្រុក Cu Chi នៃទីក្រុង
ហូជីមិញ លោកប្រធានរដ្ឋ Truong Tan Sang បានសំដែងគោលបំណងថា តំបន់ បន្តពង្រីកឧត្តមភាពក្នុងការដាំដុះចិញ្ចឹម ស្វែងរកការផ្ដើមគំនិតថ្មី ជាពិសេសគឺ ស្វែងរកទីផ្សារដ៏ស្ថិរភាពសំរាប់ផលិតផលតំបន់ តាមនោះរួមចំណែកលើក
កំពស់ ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសំរាប់ប្រជាជន៕