ប្រធានរដ្ឋវៀតណាម លោក To Lam អញ្ជើញទៅទស្សនាមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៧ឆ្នាំ ទិវាយុទ្ធជនពិការយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤) នារសៀលថ្ងៃទី ២៤ កក្កដា ប្រធានរដ្ឋវៀតណាម លោក To Lam បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការនៅមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh នៅឃុំ Ninh Xa ស្រុក Thuan Thanh ខេត្ត Bac Ninh។
ប្រធានរដ្ឋ To Lam និងគណៈប្រតិភូបានចំណាយពេលមួយនាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្ស លោក Nguyen Phu Trong។ រូបថត៖ VOV |
លោកប្រធានរដ្ឋ To Lam សំណេះសំណាលជាមួយយុទ្ធជនពិការ យុទ្ធជនជំងឺ នៅមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh។ រូបថត៖ VOV |
នៅទីនេះ លោកប្រធានរដ្ឋ To Lam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរសជំនាន់មុន យុទ្ធជន ជនរួមជាតិ គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងជនមានគុណូបការៈនៅទូទាំងប្រទេស ដែលបានពលីសាច់ស្រស់ ឈាមស្រស់ដើម្បីប្រទេសជាតិ។
លោកប្រធានរដ្ឋ To Lam ជូនអំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺ នៅមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh។ រូបថត៖ VOV |
លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ប្រទេសមានសន្តិភាពនិងឯកភាពតាំងពីជិតកន្លះសតវត្សមកហើយ បច្ចុប្បន្ននេះ ចំនួនយុទ្ធជនពិការដែលបានចូលរួមក្នុងការតស៊ូមានមិនច្រើនទេ ភាគច្រើនសុទ្ធតែមានវ័យចំណាស់ ដូច្នេះហើយត្រូវការការយកចិត្តទុកដាក់ពិសេស និងកាន់តែលឿន ដើម្បីឲ្យយុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមានគុណូបការៈ អាចទទួលបានគោលនយោបាយសមស្របនឹងការអភិវឌ្ឍន៍របស់ប្រទេសជាំតិ និងជីវភាពរស់នៅរបស់ប្រជាជន៕