ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបជាមួយប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី
(VOVWORLD) -សក្កានុភាពសហប្រតិបត្តិការអំពីពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងឥណ្ឌូ នេស៊ីនៅធំធេងណាស់។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបជាមួយប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ីលោក Aesman Sapta Odang (រូបថតៈ TTXVN)
|
នេះជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក្នុងពិធីជួបជាមួយលោក Aesman Sapta Odang ប្រធានក្រុមប្រឹក្សា តំណាងតំបន់ឥណ្ឌូនេស៊ី នារសៀលថ្ងៃទី១៨មករានៅទីក្រុងហាណូយ។
នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យភាគីទាំងពីរ ចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងក្រសួងឧស្សាហពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិ ការរវាងស្ថាប័នគ្រប់គ្រងវិស័យឧបាស្រ័យពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងមួយចំនួនទៀត។
បន្ទាប់ពីជំនួបជាមួយប្រធានរដ្ឋ លោក Tran Dai Quang មក លោក Oesman Sapta Odang បានអញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ផងដែរ៕