ប្រធានរដ្ឋសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh
|
ប្រធានរដ្ឋសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh |
(VOV)_នាព្រឹកថ្ងៃទី១៥មិនា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh
Hung និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានជួបប្រាស្រ័យជាមួយអ្នកបោះ
ឆ្នោតជាថ្នាក់ដឹកនាំរបស់ខេត្ត ស្រុក និងទីរួមខេត្ត Ha Tinh ។ នៅទីនេះលោក
Nguyen Sinh Hung បានអះអាងថា៖សម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាម
នីតិកាលទី១៣នឹងសម្រេចអំពីបេក្ខជនថ្នាក់ដឹកនាំរដ្ឋ សម្រេចទៅលើបញ្ហាសំ
ខាន់ៗ ក៏ដូចជាវាយតំលៃអំពីរយៈពេល៥ឆ្នាំ អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមកិច្ច និងនាំចេញទិសដៅភរកិច្ចក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានស្នើអោយបក្សភាគ រដ្ឋអំណាច
និងប្រជាជនខេត្ត Ha Tinhទាំងមូល ត្រូវប្តេជ្ញាចិត្ត ខំប្រឹងប្រែងអនុវត្តដោយជោគ
ជ័យរាល់សេចក្ដីសម្រេចចិត្តរបស់បក្ស ដែលក្នុងនោះ យកចិត្តទុកដាក់ដល់ការ
អភិវឌ្ឍន៍និរន្តរភាព កសាង Ha Tinh ក្លាយទៅជាខេត្តសម្បូរធូធារ ប្រជាជនមាន
ជីវភាពរស់នៅសុភមង្គល សុខសាន្តត្រាណ៕