ប្រធានរដ្ឋសភាបានចូលរួមសន្និសីទជួបមុខវិនិយោគិន
(VOVWORLD) /  
|
ប្រធានរដ្ឋសភាបានចូលរួមសន្និសីទជួបមុខវិនិយោគិន (baonghean.vn) |
Vovworld-នាព្រឹកថ្ងៃទី១៥កុម្ភៈ នៅទីក្រុង Vinh ខេត្ត Nghe An គណៈកម្មាធិការ
បក្សប្លុកអង្គភាពអាជីវកម្មមជ្ឈឹមនិងធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាមបាន
រៀបចំសន្និសីទជួបមុខវិនិយោគិនក្នុងឱកាសនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានធ្វើអធិបតីសន្និសីទ។ ចូល
រួមមានថ្នាក់ដឹកនាំស្ថាប័នមជ្ឈឹមដំបន់និងអង្គភាពអាជីវកម្មក្នុងនិងក្រៅប្រទេស
ជាង៦០០។ នេះជាលើកទី៦ខេត្ត Nghe An បានរៀបចំសន្និសីទជួបមុខវិនិយោគិន
សំដៅបង្កើនអំពាវនាវវិនិយោគសំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ថ្លែងមតិនៅ
សន្និសីទ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានស្នើរខេត្ត Nghe An ពង្រីក
ឧត្តមភាពខាងភូមិសាស្ត្រធនធានធម្មជាតិដើម្បីប្រមូលផ្ដុំវិនិយោគអភិវឌ្ឍន៍ លើក
កំពស់ជីវភាពរស់នៅចំណូលរបស់ប្រជាជន ជាពិសេសប្រមូលផ្ដុំលើកកំពស់
ហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍៕
-VOVWORLD