ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Huong Khe ខេត្ត Ha Tinh
|
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួបប្រាស្រ័យជាមួយអ្នក
បោះឆ្នោតស្រុក Huong Khe ខេត្ត Ha Tinh (រូបថតៈ vov.vn) |
(VOVworld)-ក្នុងការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Huong Khe
ខេត្ត Ha Tinh (ភាគកណ្តាលវៀតណាម) ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung បានអះអាងថា កិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនី
តិកាលទី១៣ទទួលបានជោគជ័យដោយសារមានការរួមចំណែកយ៉ាងសកម្ម
របស់ជនរួមជាតិ យុទ្ធជន និងការទទួលសុខ ត្រូវរបស់សមជិកសភា។លោក
Nguyen Sinh Hungបានសង្កត់ធ្ងន់ថា ស្ថានភាពសេដ្ឋកិច្ច សង្គមបាន កំពុង និង
ជួបប្រទះនឹងការលំបាកជាច្រើនជាងខទៀតណៈដែល ចិនបានដាក់ ស្ថានីយ៍
ខួង Haiyang Shiyou -៩៨១ដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង តំបន់
ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ព្រមទាំងស្នើរអ្នកបោះឆ្នោតនិងប្រជាជន
នៅទូទាំងប្រទេសខំប្រឹងប្រែងយ៉ាងច្រើនជាងទៀត ដើម្បីកសាងនិងអភិវឌ្ឍន៍
ប្រទេសជាតិ។ លោក Nguyen Sinh Hung បានលើកច្បាស់ថា៖
“លោកប្រធានហូជីមិញ និងលោកប្រធានម៉ៅសេទុង បានមានប្រសាសន៍
ជាមួយគ្នាថា ចំណងសមាគ្គីភាពរវាងវៀតណាមជាមួយចិនជាសមមិត្តផងនិង
ភាតរៈផង។ យើងមានបំណងកសាងចំណងមិត្តភាពជារៀងរហូតប៉ុន្តែក៏មិន
មើលស្រាលការគំរាមកំហែងនិងការរំលោភទៅលើអធិបតេយ្យភាពនិងបូរណ
ភាពដែនដីឡើយ។យើងត្រូវ មានការឈ្លាសវៃ ដើម្បីរក្សាបរិយាកាសសន្តិភាព ស្ថរភាពសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ"។
ស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ ប្រធានរដ្ឋសភាលោកNguyen
Sinh Hung បានចាត់ទុកថា ខេត្ត Ha Tinh និយាយរួមនិងស្រុក Huong Khe និយាយ
ដោយឡែក ត្រូវប្រមូលផ្តុំវិនិយោកវិទ្យាសាស្រ្ត បច្ចេកវិទ្យាសម្រាប់វិស័យ
កសិកម្ម កសិករ និងជនបទផងដែរ៕